បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្តល់សិទ្ធិឱ្យធនាគារ American Express ដើម្បី រំលាយចោលនូវប្រតិបត្តិការ របស់ខ្លួនដោយស្ម័គ្រចិត្ត” នៅក្នុងប្រទេសរុស្ស៊ីមុនពេលដែលរុស្សី នឹងធ្វើការងារនេះដោយខ្លួនឯង។
ទោះបីជាយ៉ាងណាក្តី ដីកានោះមិនបានបញ្ជាក់ពីរបៀប និងពេលណាឲ្យប្រាកដថា ដំណើរការជម្រះបញ្ជីនឹងកើតឡើងទេ។
យោងតាមប្រភពដដែលការ សម្រេចចិត្តនេះធ្វើឡើងដោយអនុលោមតាមក្រិត្យ ដែលចុះហត្ថលេខា ដោយលោកPutinក្នុងខែសីហា ឆ្នាំ ២០២២ ទាក់ទងនឹងវិធានការ សេដ្ឋកិច្ចពិសេសក្នុងវិស័យហិរញ្ញវត្ថុ និងថាមពលពាក់ព័ន្ធនឹង សកម្មភាពមិនរាក់ទាក់ របស់រដ្ឋបរទេស និងអង្គការអន្តរជាតិមួយចំនួន ។
នៅក្នុងខែតុលា ឆ្នាំ២០២២លោកPutinបានអនុម័តបញ្ជីស្ថាប័នឥណទាន ដែលគ្រប់គ្រង ដោយបរទេសចំនួន45រួមទាំង American Express ប្រតិបត្តិការក្នុងភាគហ៊ុន ឬមូលធនភាគហ៊ុន ដែលត្រូវបានហាមឃាត់ ដោយគ្មានការអនុញ្ញាត ពិសេសពីប្រធានាធិបតី៕
ប្រែសម្រួល៖ស៊ុនលី