ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារ នៅទីក្រុង Rizhao ខេត្ត Shandong ប្រទេសចិន

រសៀលថ្ងៃទី២២ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចុះត្រួតពិនិត្យ ការងារនៅទីក្រុង Rizhao ខេត្ត Shandong ប្រទេសចិន ។ លោកបានទៅទស្សនា កំពង់ផែ Rizhao និងផ្លូវឆ្នេរសមុទ្រ ជាបន្តបន្ទាប់ ដើម្បីឈ្វេងយល់ អំពីស្ថានការណ៍ ក្នុងតំបន់ ដែលជំរុញការកសាងកំពង់ផែ ភាពឆ្លាតវៃនិងភាពបៃតង ពង្រីកការបើកចំហ ទៅកាន់ពិភពលោក ការពង្រឹងការការពារ និងការស្តារអេកូឡូស៊ី តាមឆ្នេរសមុទ្រ និងការកែលម្អគុណភាពជីវភាព របស់ប្រជាជន ។

កំពង់ផែ Rizhao បានចាប់ផ្តើម សាងសង់នៅឆ្នាំ១៩៨២ ហើយបានបើកដំណើរការនៅឆ្នាំ១៩៨៦ ដែលបានសាងសង់កំពង់ផែផលិតកម្មចំនួន ៧៦ និងបានបើកផ្លូវទឹកកុងតឺន័រ ពាណិជ្ជកម្មក្នុងស្រុក និងក្រៅប្រទេសចំនួនជាង ៨០ខ្សែ ដែលជាមូលដ្ឋានដឹកជញ្ជូនវត្ថុធាតុដើមខ្នាតធំ និងថាមពលសំខាន់ៗ លើទូទាំងពិភពលោក ។

ផ្លូវឆ្នេរសមុទ្រមានប្រវែងប្រហែល ២៨ គីឡូម៉ែត្រ មានកន្លែងគយគន់ទេសភាព និងផ្លូវកីឡាជាដើម ។ ក្នុងអំឡុងពេលសាងសង់ផ្លូវនេះ ដោយបានរក្សាទស្សនៈការពារ” អេកូឡូស៊ីដើម”រហូត ហើយបានស្ដារឡើងវិញនិង ការកែលម្អនៅតំបន់អេកូឡូស៊ីមានភាពទន់ខ្សោយ ដែលបានស្ដារឡើងវិញ និងការពារបូរណភាពនិងធម្មជាតិ នៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ ក្នុងកម្រិតជាអតិបរមា ៕

To Top