ព័ត៌មានអន្តរជាតិ

លទ្ធផល នៃការស្ទង់មតិ របស់បណ្តាញ CGTN ៖ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៩០,២១% ជុំវិញពិភពលោក ថ្កោលទោសយ៉ាងខ្លាំង ចំពោះសុន្ទរកថា ដ៏គ្រោះថ្នាក់ របស់មេដឹកនាំតំបន់តៃវ៉ាន់ របស់ចិន

ប៉ុន្មានថ្ងៃមុននេះ មេដឹកនាំតំបន់តៃវ៉ាន់ របស់ចិនបានឃោសនាយ៉ាងគឃ្លើន នូវពាក្យសម្តីស្តីពីការ “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ ” ដែលទាញចំណាប់ អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ។ លទ្ធផលនៃការស្ទង់មតិ ដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិត ជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួនជិត ៩០%បានគាំទ្រយ៉ាងមុតមាំចំពោះគោលការណ៍ចិនមួយ និងប្រឆាំងយ៉ាងដាច់ខាត ចំពោះសកម្មភាពអបគមន៍ដែលចង់ឱ្យ” តៃវ៉ាន់ឯករាជ្យ” ។

នៅក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ជុំវិញ ពិភពលោកជិត៨៦,៥៣% បាននិយាយថា មិនថាស្ថានការណ៍នយោបាយ នៅកោះតៃវ៉ាន់ មានការប្រែប្រួលយ៉ាងណានោះទេ វាមិនអាចផ្លាស់ប្តូរការពិត នៃប្រវត្តិសាស្ត្រ និងភស្តុតាងខាងផ្លូវច្បាប់ដែលថា ត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ជាទឹកដីរបស់ចិនមួយ ហើយក៏មិនអាចផ្លាស់ប្តូរនិម្មាបនកម្មជាមូលដ្ឋាន ដែលសហគមន៍អន្តរជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍ចិន មួយនោះដែរ ។ ចំណែកអ្នកផ្តល់ បទសម្ភាសន៍ ចំនួន៩០,២១% បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសុន្ទរកថាដ៏គ្រោះថ្នាក់ របស់មេដឹកនាំតំបន់តៃវ៉ាន់ ដោយចង្អុល បង្ហាញថា អនាគតរបស់តៃវ៉ាន់ ត្រូវសម្រេច ដោយប្រជាជនចិនជាង ១,៤ ពាន់លាននាក់ ក្នុងនោះក៏បូករួមទាំងជនរួមជាតិតៃវ៉ាន់ផងដែរ។
អ្នកផ្តល់បទសម្ភាសន៍ ចំនួន៩៤,៧៨% កត់សម្គាល់ថា សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ មានសារៈសំខាន់ណាស់ចំពោះសន្តិសុខ និងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទៀតផង ។

អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៩,១២% សម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះអាជ្ញាធរតៃវ៉ាន់ដែលទិញអាវុធ ពីសហរដ្ឋអាមេរិក ដោយយល់ឃើញថា ការធ្វើបែបនេះនឹងរុញច្រានកោះតៃវ៉ាន់ ឱ្យធ្លាក់ចូលក្នុងរណ្តៅគ្រោះថ្នាក់ ដែលនឹងនាំមកនូវ មហន្តរាយដ៏ធ្ងន់ធ្ងរ ដល់ជនរួមជាតិតៃវ៉ាន់ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២,២៥% បានអំពាវនាវ ឱ្យអាជ្ញាធរតៃវ៉ាន់បញ្ឈប់ ការបង្កហេតុភ្លាមៗ ហើយត្រឡប់ទៅរកចរន្តអភិវឌ្ឍន៍សំខាន់វិញ ពោលគឺ “ត្រូវការសន្តិភាព តែមិនមែនសង្គ្រាម ត្រូវការការអភិវឌ្ឍ តែមិនមែនការដើរថយក្រោយ ត្រូវការការផ្លាស់ប្តូរគ្នាតែមិនមែនការបំបែកបំបាក់ និងត្រូវការ កិច្ចសហប្រតិបត្តិការ តែមិនមែនការ ប្រឈមមុខដាក់គ្នា” ។

សូមបញ្ជាក់ថា ការស្ទង់មតិនេះបានប្រកាស តាមវេបសាយជាភាសាអង់គ្លេស អេស្ប៉ាញ់ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ក្នុងរយៈពេល ២៤ ម៉ោង អ្នកប្រើប្រាស់អ៊ីនធឺណិតសរុបចំនួន ១១៦៤៥ នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិយោបល់របស់ខ្លួន ៕

To Top