ព័ត៌មានអន្តរជាតិ

ការនិទានរឿង “លើសចំណុះ” របស់អាមេរិកប្រឆាំងនឹងវិស័យ ថាមពលថ្មីរបស់ចិន ជាលទ្ធិគាំពារ និយមសុទ្ធសាធ

Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ការនិទានរឿង “លើសចំណុះ” របស់សហរដ្ឋអាមេរិក ប្រឆាំងនឹង វិស័យថាមពលថ្មី របស់ប្រទេសចិន គឺផ្ទុយស្រឡះពីការពិត និងច្បាប់សេដ្ឋកិច្ច និងជាការគាំពារនិយមសុទ្ធសាធ ។

វាត្រូវបានគេរាយការណ៍ថា រដ្ឋលេខាធិការរតនាគារ សហរដ្ឋអាមេរិកលោកស្រី Yellen បានឲ្យដឹងថា ការផលិតរបស់ចិន នៅក្នុងតំបន់ដូចជា រថយន្តអគ្គិសនី អាគុយ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ “លើសពីតម្រូវការសកលលោក”។

ជាការឆ្លើយតប លោក Wang បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិន បានបញ្ជាក់យ៉ាងច្បាស់ថា វិស័យថាមពលថ្មីរបស់ខ្លួនបានរីកចម្រើន ដោយសារតែការប្រមូលផ្តុំបច្ចេកវិទ្យា ជាច្រើនទសវត្សរ៍របស់ក្រុមហ៊ុនរបស់ខ្លួន និងការចូលរួមក្នុងការ ប្រកួតប្រជែងបើកចំហ។

ពួកគេបានប្រកួតប្រជែងគ្នា ឆ្ពោះទៅរកឧត្តមភាព ជាជាងពឹងផ្អែកលើការ ឧបត្ថម្ភធនឧស្សាហកម្ម។ លោក Wang បានលើកឡើងថា នោះស្របទាំងស្រុងជាមួយ នឹងគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌។

លោកបានបន្ដថា វិស័យថាមពលថ្មីរបស់ប្រទេសចិន ផ្តល់នូវសមត្ថភាពកម្រិតខ្ពស់ ដែលត្រូវការជាបន្ទាន់ សម្រាប់ការផ្លាស់ប្តូរពណ៌បៃតងរបស់សេដ្ឋកិច្ចពិភពលោក ហើយវាមិនមែនជាការ “លើសចំណុះ” នោះទេ។

លោកបន្ថែមថា “យោងទៅតាមតក្កវិជ្ជារបស់សហរដ្ឋអាមេរិក ការនាំចេញដ៏ធំនៃផលិតផលជាក់លាក់ណាមួយមានន័យថា “លើសចំណុះ” បើដូច្នេះមែន តើការនាំចេញ សណ្តែកសៀង យន្តហោះ និងឧស្ម័នធម្មជាតិក្នុងបរិមាណ ដ៏ច្រើនរបស់សហរដ្ឋអាមេរិក មិនគួរត្រូវបានចាត់ទុកថាលើសចំណុះទេឬ?

លោកបានបញ្ជាក់ថា “លើសចំណុះ” គ្រាន់តែជាលេស សម្រាប់សហរដ្ឋអាមេរិកក្នុងការព្យាយាមបង្ខិតបង្ខំសមាជិក G7 ឱ្យបង្កើតរបង និងការរឹតបន្តឹង សម្រាប់ផលិតផល ថាមពលថ្មីរបស់ចិន ដោយកត់សម្គាល់ថា នេះអាចមានន័យថា ការកសាងសម្ព័ន្ធ សម្រាប់ការការពារនិយម ដែលប្រឆាំងនឹងនិន្នាការនៃសម័យកាលនោះ ទាមទារឱ្យមានការបើកចំហ និងផលប្រយោជន៍ទៅវិញទៅមក ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top