ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី ៖ ហ្សកហ្ស៊ី មិនចង់ក្លាយទៅជា អ៊ុយក្រែនទី២នោះទេ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze បាននិយាយ កាលពីថ្ងៃពុធថា ហ្សកហ្ស៊ីត្រូវការច្បាប់ភ្នាក់ងារបរទេស ដែលទើបអនុម័តថ្មី របស់ខ្លួន ដើម្បីទប់ស្កាត់ឥទ្ធិពលខាងក្រៅ និងជៀស វាងការកើតឡើងដដែលៗ នៃជោគវាសនារបស់អ៊ុយក្រែន ដែលលោកខាងលិច បានប្រែក្លាយទៅជា សមរភូមិប្រយុទ្ធទល់នឹងរុស្ស៊ី។

ច្បាប់បែងចែកដែលមានចំណងជើងថា តម្លាភាពនៃឥទ្ធិពលបរទេស នឹងតម្រូវឱ្យអង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងបុគ្គលដែលទទួលបានច្រើនជាង២០ភាគរយនៃមូលនិធិរបស់ពួកគេពីបរទេសដើម្បីចុះឈ្មោះជាអង្គភាព លើកកម្ពស់ផលប្រយោជន៍នៃអំណាចបរទេស និងបង្ហាញម្ចាស់ជំនួយរបស់ពួកគេ។

សេចក្តីព្រាងច្បាប់នេះបានបង្ក ឱ្យមានការតវ៉ាជាច្រើន សប្តាហ៍នៅក្នុងរដ្ឋធានី Tbilisi របស់ហ្សកហ្ស៊ី ដោយក្រុមអ្នករិះគន់ បានប្រកែកថា វាអាចត្រូវបានប្រើដើម្បីបង្ក្រាបក្រុមប្រឆាំងប៉ុណ្ណោះផ្ទយទៅវិញ។

លោកKobakhidze បានប្រដូចស្ថានភាពបច្ចុប្បន្ននៅហ្សកហ្ស៊ីទៅនឹង ទឹកភក់ ដែលឥទ្ធិពលបរទេសហូរដោយគ្មានឧបសគ្គ និងកន្លែងដែលអ្នកដែលចង់ប៉ះពាល់ ដល់អភិបាលកិច្ចរបស់ប្រទេស យ៉ាងងាយស្រួល ក្នុងទម្រង់ជាអ្នកប្រឆាំង ទៅនឹងគោលនយោបាយរដ្ឋ ហើយបង្រួបបង្រួមពួកគេ ដើម្បីបង្កើតចលានបដិវត្តន៍ ៕

ប្រែសម្រួល៖ស៊ុនលី

To Top