នៅរសៀលថ្ងៃទី ២៣ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយសហគ្រិន និងអ្នកជំនាញ នៅទីក្រុងJinan ខេត្តShandong ប្រទេសចិន ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ ។

លោកបានសង្កត់ធ្ងន់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានដាក់ចេញផែនការគោលដ៏អស្ចារ្យ សម្រាប់ការកសាងប្រទេស សង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ និងបានកំណត់ភារកិច្ចស្នូល ក្នុងការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុដ៏មហិមានៃ ការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។

យើងគួរតែផ្តោតសំខាន់លើការ ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន និងបង្កើនការធ្វើកំណែទម្រង់យ៉ាង ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ផ្តោតលើចំណុចសំខាន់ៗនៃកំណែទម្រង់ ក្តាប់យ៉ាងមុតមាំនូវការតម្រង់ទិសគុណតម្លៃ និងយកចិត្តទុកដាក់លើបែបផែននិងវិធីសាស្រ្តអនុវត្ត ដើម្បីបំពេញបន្ថែមកម្លាំងចលករ ដល់ការបំពេញភារកិច្ចស្នូល និងសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ ៕
