ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស៊ែប៊ី ព្រមានថាពិភពលោក អាចធ្លាក់ចូលក្នុង រណ្តៅ នៃគ្រោះមហន្តរាយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានព្រមានថា វានៅសល់ពេលតិចតួចណាស់ ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន ដែលហានិភ័យកើនឡើង ពីការគ្រប់គ្រង និងញុះញង់ឱ្យមាន សង្រ្គាមពិភពលោក ។

ថ្លែងកាលពីថ្ងៃសុក្រទៅកាន់ អ្នកផ្សាយ Prva Srpska Televizija លោក Vucic បានអះអាងថាពិភពលោក កំពុងឈរនៅលើគែមនៃជម្លោះសកលលោក ហើយវាទំនងជាយឺត ពេលហើយក្នុងការជៀសវាងវា។

ដោយពន្យល់ពីការទស្សន៍ ទាយថ្ងៃវិនាសរបស់គាត់ មេដឹកនាំស៊ែប៊ីបាននិយាយថា ជម្លោះកំពុងត្រូវបានជំរុញ ដោយឧស្សាហកម្មយោធាសកល អ្នករកប្រាក់ចំណេញពីសង្រ្គាម ដែលចាប់អារម្មណ៍ក្នុងការពង្រីក និងអូសបន្លាយវាជាជាងការស្វែង រកដំណោះស្រាយ។

លោកប្រធានាធិបតីរូបនេះក៏បានជំរុញឱ្យមានការសម្រេចចិត្ត ធ្វើអ្វីមួយ ឲ្យពិតប្រាកដ ដើម្បីបញ្ឈប់អរិភាពជំនួសឱ្យ គ្រាន់តែផ្លាស់ប្តូរការស្តីបន្ទោសទៅម្ខាង ទៀតហើយគាត់បានព្រមានថា ប្រសិនបើរឿងនេះមិនកើតឡើងទេ ខ្ញុំខ្លាចថាយើងកំពុងឆ្ពោះទៅរកគ្រោះ មហន្តរាយជាមិនខាន ៕

ប្រែសម្រល៖ស៊ុនលី

To Top