ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការ កាកបាទក្រហម អន្តរជាតិ បញ្ជាក់ថា ក្រុមឧទ្ទាមហួធី បានដោះលែងអ្នកទោស ចំនួន១១៣ នាក់ ដោយឯកតោភាគី

AFP

SANAA៖ កាលពីថ្ងៃអាទិត្យ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ហៅកាត់ថា (ICRC) បានឲ្យដឹងថា ក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយ៉ែមែន បានដោះលែងអ្នកទោស ចំនួន១១៣នាក់ជាឯកតោភាគី នៅក្នុងរដ្ឋធានី Sanaa ដែលកាន់កាប់ដោយក្រុមនេះ ។

លោក Daphnee Maret ប្រធាន ICRC បានលើកឡើងថា “យើងមានសេចក្តី សោមនស្សរីករាយ ដែលបានមើលឃើញថា ការពិចារណាផ្នែកមនុស្សធម៌ កំពុងត្រូវបានផ្តល់អាទិភាពជាពិសេស សម្រាប់គ្រួសារដែលរង់ចាំការវិលត្រឡប់មកវិញ មនុស្សជាទីស្រលាញ់របស់ពួកគេ ជាពិសេសជាមួយនឹងវិធីសាស្រ្ត នៃការប្រារព្ធពិធីបុណ្យ Eid al-Adha ក្នុងរយៈពេល២-៣សប្តាហ៍” ។

លោក Maret បានបញ្ជាក់ថា “យើងសង្ឃឹមថា នេះជាការបើកផ្លូវ សម្រាប់ច្រកចេញបន្ថែមទៀត” ។

គណៈកម្មាធិការ ICRC បានឲ្យដឹងថា ខ្លួនបានធ្វើកិច្ចសម្ភាសន៍ឯកជនមុនពេលចេញដំណើរជាមួយអ្នកជាប់ឃុំ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេ ហើយ “ស្តាប់នូវការព្រួយបារម្ភដែលពួកគេអាចមានអំពីដំណើរការដោះលែង ត្រូវប្រាកដថា ពួកគេបានទាក់ទងជាមួយគ្រួសាររបស់ពួកគេ និងប្រមូលព័ត៌មានចាំបាច់ដើម្បីអនុវត្តតាម ។

លោក Alessia Bertelli អ្នកសម្របសម្រួល ការពារនៃគណៈកម្មាធិការ ICRC នៅក្នុងប្រទេសយ៉េមែន បានលើកឡើងថា””អាស្រ័យលើលក្ខខណ្ឌ របស់ពួកគេប្រសិនបើចាំបាច់” ។

គណៈកម្មាធិការ ICRC បានបញ្ជាក់ថា ការចេញផ្សាយចុងក្រោយ ក៏ដូចជាការចេញ ផ្សាយមុននៅឆ្នាំ២០២៣ និង២០២០គឺជាជំហានវិជ្ជមាន ឆ្ពោះទៅរកការរស់ឡើងវិញ នូវការចរចាររវាងរដ្ឋាភិបាលយ៉ែមែន និងក្រុម ហួធី ។

គួររំលឹកថា នៅខែមេសា ឆ្នាំ ២០២៣ អ្នកទោសជិត៩០០នាក់ ត្រូវបានដោះលែង បន្ទាប់ពីការចរចា ដែលឧបត្ថម្ភដោយអង្គការ សហប្រជាជាតិ រវាងរដ្ឋាភិបាលយ៉ែមែន និងក្រុម ហួធី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top