ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហាម៉ាស់ បាញ់គ្រាប់រ៉ុក្កែត ឆ្ពោះទៅក្រុង Tel Aviv របស់អ៊ីស្រាអ៊ែល

xinhua

ហ្គាហ្សា៖ កងពលតូច Al-Qassam ដែលជាកងទ័ពប្រដាប់អាវុធ របស់ហាម៉ាស់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែត ឆ្ពោះទៅកាន់ទីក្រុង Tel Aviv នៅភាគកណ្តាល នៃប្រទេសអ៊ីស្រាអ៊ែល ដែលនេះជាការកត់សម្គាល់ ពីការវាយប្រហារបែបនេះ ជាលើកដំបូងក្នុងរយៈពេលជាច្រើនខែមកនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងពលតូច Al-Qassam បានឲ្យដឹងថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែត ជាការឆ្លើយតបទៅនឹងការសម្លាប់ជនស៊ីវិល របស់អ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សាស្ទ្រីប ។

អ្នកឆ្លើយឆ្លងព័ត៌មាន Xinhua បានរាយការណ៍ថា ស៊ីរ៉ែនបានបន្លឺឡើង ដោយមានផ្ទុះឆេះនៅភាគកណ្តាលអ៊ីស្រាអ៊ែល ហើយការផ្ទុះនេះត្រូវបានឮនៅក្រុង Tel Aviv ។

ការផ្ទុះដ៏ខ្លាំងក៏ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងផ្សេងទៀត របស់អ៊ីស្រាអ៊ែលផងដែរ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្រាប់ផ្លោងចេញពីគ្រាប់រ៉ុក្កែត បានវាយប្រហារមកលើរថយន្តមួយ នៅក្នុងទីក្រុង Herzliya របស់ប្រទេសអ៊ីស្រាអ៊ែល ដោយមិនបណ្តាលឲ្យមានអ្នករងរបួសទេ ។

កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលចំនួន៨គ្រាប់ ត្រូវបានគេកំណត់អត្តសញ្ញាណ បានឆ្លងកាត់ពីទីក្រុង ហ្គាហ្សា ភាគខាងត្បូង បំផុតនៃទីក្រុង Rafah ចូលទៅក្នុងទឹកដីអ៊ីស្រាអ៊ែល ដោយគ្រាប់មីស៊ីលមួយចំនួនត្រូវបាន ស្ទាក់ចាប់ដោយប្រព័ន្ធការពាររបស់ IDF ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top