ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី ហៅមេដឹកនាំអង្គណាតូ ជាបុរសដ៏គ្រោះថ្នាក់ម្នាក់

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Salvini បានហៅអគ្គលេខាធិការ អង្គការណាតូលោក Jens Stoltenberg ថាជា សុភាពបុរសដ៏គ្រោះថ្នាក់ម្នាក់ សម្រាប់សំណើរបស់គាត់ក្នុងការអនុញ្ញាត ឱ្យទីក្រុងគៀវវាយលុកគោលដៅក្នុងប្រទេសរុស្ស៊ី ដោយប្រើអាវុធរបស់លោកខាងលិច ដែលក្នុងនោះលោក Salvini ថែមទាំងបានព្រមានថា ទង្វើបែបនេះអាចឈានទៅដល់សង្គ្រាម លោកលើកទី៣ជាមិនខាន។

ប្រធានអង្គការ NATO បាននឹងកំពុងជំរុញ ឱ្យម្ចាស់ជំនួយលោកខាងលិច នៃអាវុធចម្ងាយឆ្ងាយ អនុញ្ញាតឱ្យមានការ វាយប្រហារ ប្រឆាំងនឹងគោលដៅនៅលើដីរុស្ស៊ី។ សព្វាវុធ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ផ្តល់​ក្នុង​លក្ខខណ្ឌ​ថា​មិន​ត្រូវ​បាន​ប្រើ​នៅ​ក្រៅ​ទឹកដី​ ដែល​ទាមទារ​ដោយ​ក្រុង​គៀវ។ ការ​កំណត់​នេះ​មាន​គោល​បំណង​ ការពារ​កុំ​ឲ្យ​មាន​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើង។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ជាមួយ The Economist កាលពីសប្តាហ៍មុន លោក Stoltenberg បានអះអាងថា វាដល់ពេលហើយសម្រាប់សម្ព័ន្ធមិត្ត របស់ប្លុកយោធាដែលដឹក នាំដោយសហរដ្ឋអាមេរិក ដើម្បីពិចារណាឡើងវិញ នូវការរឹតបន្តឹងទាំងអស់នេះ។

លោក​បាន​បញ្ជាក់​ជំហរ​របស់​លោក​ជាថ្មី​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​អំឡុង ​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​សម័យប្រជុំ​និទាឃរដូវ​ឆ្នាំ ២០២៤ នៃ​សភា​ណាតូ​ក្នុង​ទីក្រុង Sofia ប្រទេស​ប៊ុលហ្គារី ។

មន្ត្រីជាន់ខ្ពស់អ៊ីតាលី រួមទាំងនាយករដ្ឋមន្ត្រី Giorgia Meloni បានច្រានចោលការអំពាវនាវជាសាធារណៈរបស់ Stoltenberg សម្រាប់ការផ្លាស់ប្តូរគោលនយោបាយហើយលោក នាយក​រដ្ឋមន្ត្រី​អ៊ីតាលីក៏ធ្លាប់បាន​បាន​ណែនាំ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀតដែរក្នុងកិច្ចការងារនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top