បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការសិក្សាដោយក្រុមហ៊ុន ប្រឹក្សាយោបល់ Bain & Company បានបង្ហាញថា រុស្ស៊ីអាចផលិតកាំភ្លើងធំបានលឿន និងថោកជាងអ្នកគាំទ្រ អ៊ុយក្រែននៅអាមេរិក និងអឺរ៉ុប។
យោងតាមការស្រាវជ្រាវ ដោយផ្អែកលើទិន្ន ន័យដែលមានជាសាធារណៈ រោងចក្ររុស្ស៊ីត្រូវបានគេព្យាករថានឹងផលិត ឬជួសជុលឡើងវិញប្រហែល៤,៥ លានគ្រាប់នៅក្នុងឆ្នាំនេះ បើធៀបទៅនឹងការផលិតរួមគ្នា របស់លោកខាងលិចប្រហែល ១,៣ លានគ្រាប់ដែលនេះមានន័យថា ទីក្រុងមូស្គូបច្ចុប្បន្នអាចបង្កើតគ្រាប់កាំភ្លើងធំ ជាងសមាជិកណាតូដល់ទៅបីដង។
តួរលេខដែលផ្តល់ដោយ Bain & Company បានបង្ហាញថា តម្លៃផលិតជាមធ្យមនៃសំបក 152mm របស់រុស្ស៊ីគឺ មានប្រហែលចា១០០០ដុល្លារ ដែលស្មើនឹងមួយភាគបួននៃតម្លៃនៃសំបក 155mm ដែលប្រើដោយ NATO ដែលមានតម្លៃ ៤០០០ដុល្លារ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ កងទ័ពជួរមុខរបស់អ៊ុយក្រែន កំពុងត្អូញត្អែរថា ពួកគេអាចបាញ់បានតែមួយគ្រាប់ តបប៉ុណ្ណោះសម្រាប់រាល់ការបាញ់ ផ្លោងចំនួនប្រាំគ្រាប់ពីភាគីរុស្ស៊ី។
មន្ទីរបញ្ចកោណបាននិយាយកាលពេលចុងក្រោយថា ខ្លួនគ្រោងនឹងបង្កើនទិន្នផលគ្រាប់ 155mm ពី២៨០០០ ទៅ ១០០០០០ក្នុងមួយខែនៅចុងឆ្នាំ២០២៥ ។ សហភាពអឺរ៉ុបបានប្រកាសកាលពីខែមីនាថា គោលដៅរបស់ខ្លួនគឺ ដើម្បីបង្កើនសមត្ថភាពផលិតគ្រាប់រំសេវដល់ ពីរលានគ្រាប់ក្នុងមួយឆ្នាំក្នុងអំឡុងពេលដូចគ្នានេះ៕
ប្រែសម្រួល៖ស៊ុនលី