ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ឆ្លើយតបនឹងការដែលមហាសន្និបាត អង្គការសុខភាពពិភពលោក បដិសេធសេចក្តីស្នើច្បាប់ ពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ថា គោលការណ៍ចិន តែមួយគឺជាបំណងរួម របស់ប្រជាជន និងជានិន្នាការ ទូទៅ របស់សហគមន៍អន្តរជាតិ

កាលពីថ្ងៃទី២៧ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងសុន្ទរកថា អំពីការដែលមហាសន្និបាតអង្គការ សុខភាពពិភពលោក លើកទី៧៧ បដិសេធសេចក្តីស្នើច្បាប់ ពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ ។
ថ្ងៃដដែល គណៈកម្មាធិការកិច្ចការទូទៅ និងកិច្ចប្រជុំពេញអង្គ នៃមហាសន្និបាតអង្គការ សុខភាពពិភពលោក លើកទី៧៧បានធ្វើសេចក្តីសម្រេចចិត្ត ដោយឡែកពីគ្នា ដោយបដិសេធការដែលដាក់បញ្ចូល សេចក្តីស្នើច្បាប់អំពីអ្វី ដែលហៅថា “អញ្ជើញតំបន់តៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាតអង្គការ សុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍ ”ដែលលើកឡើង ដោយប្រទេសមួយចំនួនតូច ។ នេះគឺឆ្នាំទី៨ជាប់ៗគ្នាហើយ ដែលមហាសន្និបាតអង្គការ សុខភាពពិភពលោក បានបដិសេធនូវអ្វីដែលហៅថា សេចក្តីស្នើច្បាប់ពាក់ព័ន្ធ នឹងតំបន់តៃវ៉ាន់ ។

គោលជំហររបស់ភាគីចិន លើបញ្ហាពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ ក្នុងមហាសន្និបាតអង្គការ សុខភាពពិភពលោក ទទួលបានការយោគ យល់និងការគាំទ្រ យ៉ាងទូលំទូលាយពី សហគមន៍អន្តរជាតិ ប្រទេសចំនួនជាង១០០ បានគាំទ្រគោល ជំហរ របស់ភាគីចិន តាមរយៈការផ្ញើសារលិខិត ជូនអគ្គលេខាធិការ អង្គការសុខភាពពិភពលោកជាដើម ។ នេះបានបង្ហាញយ៉ាងពេញលេញថា គោលការណ៍ចិនតែមួយ គឺ ​ជាបំណងរួម របស់ប្រជាជននិង ជានិន្នាការទូទៅ របស់សហគមន៍អន្តរជាតិ ដែលមិនអនុញ្ញាតឱ្យមានការ សាកល្បងណាមួយឡើយ ៕

To Top