SANAA៖ អ្នកនាំពាក្យយោធាសម្រាប់ក្រុម របស់យេហួធី របស់ប្រទេសយ៉េមែន បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមនេះបានបើកការវាយប្រហារលើ នាវាចំនួន៣គ្រឿងនៅដែនសមុទ្រក្រហម និងនៅមហាសមុទ្រឥណ្ឌា ។
លោក Yahya Sarea អ្នកនាំពាក្យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទូរទស្សន៍ Houthi-run al-Masirah ថា “ការវាយប្រហារលើកទី១ បានកំណត់គោលដៅលើកប៉ាល់ របស់សហរដ្ឋអាមេរិក Larego Desert នៅក្នុងមហាសមុទ្រឥណ្ឌា ទី២បានកំណត់គោលដៅ លើកប៉ាល់អ៊ីស្រាអ៊ែល (MSC Mechela) នៅក្នុងមហាសមុទ្រឥណ្ឌា ។ ទី៣បានកំណត់គោលដៅលើកប៉ាល់ (Minerva Lisa) នៅក្នុងសមុទ្រក្រហម” ។
លោក Sarea បានបញ្ជាក់ថា ក្រុមរបស់គាត់ក៏បានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹង “នាវាចម្បាំងរបស់សហរដ្ឋអាមេរិក ២គ្រឿងនៅក្នុងសមុទ្រក្រហម ហើយការវាយលុកគឺត្រឹមត្រូវចំគោលដៅ” ដោយប្តេជ្ញាបន្តការវាយប្រហាររហូតដល់អ៊ីស្រាអ៊ែល បញ្ឈប់សង្គ្រាមរបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប ។
គួរបញ្ជាក់ថា មិនអាចរកឃើញព័ត៌មាន សាធារណៈសម្រាប់កប៉ាល់ ២គ្រឿងដំបូងឡើយ ប៉ុន្តែអ្នកតាមដានចរាចរណ៍ផ្លូវសមុទ្រជាច្រើន បានបង្ហាញពីនាវាដឹកប្រេង Largo Desert ដែលមានទង់ជាតិ Marshall Islands កំពុងធ្វើដំណើរចេញពី Durban អាហ្វ្រិកខាងត្បូងឆ្ពោះទៅកាន់ Beira ប្រទេស ម៉ូហ្សាំប៊ិក បានធ្វើសកម្មភាពនៅក្នុងតំបន់នោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា