បរទេស៖ ទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងសេអ៊ូល បានការពារសមយុទ្ធយោធារួមគ្នារបស់ខ្លួនថា មានសារៈសំខាន់សម្រាប់ ការថែរក្សាសន្តិសុខនៅក្នុងតំបន់អាស៊ីបូព៌ា ដោយរុញច្រានប្រឆាំងនឹងការ រិះគន់របស់រុស្ស៊ី ចំពោះសមយុទ្ធនេះ ដើម្បីគាំទ្រកូរ៉េខាងជើង។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការ បរទេសអាមេរិក ដោយប្រើឈ្មោះផ្លូវការរបស់កូរ៉េខាងត្បូងថា សាធារណរដ្ឋកូរ៉េ (ROK) បាននិយាយថា “សមយុទ្ធយោធាទ្វេភាគី និងត្រីភាគី ដែលមានរយៈពេលយូររបស់យើងជាមួយកូរ៉េខាងត្បូង និងជប៉ុន គឺមានបំណងរក្សាការត្រៀមកម្លាំង និង ការពារសន្តិសុខក្នុងតំបន់” ។
អ្នកនាំពាក្យដែលបានសុំ មិនបញ្ចេញឈ្មោះបានប្រាប់ VOA របស់កូរ៉េនៅថ្ងៃព្រហស្បតិ៍ថា “យើងក៏បដិសេធការអះអាង ដែលមិនច្បាស់លាស់ដែលថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង គ្រាន់តែជាការឆ្លើយតប ទៅនឹងសមយុទ្ធយោធាទ្វេភាគី និងត្រីភាគីរបស់យើង”។
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) គឺជាឈ្មោះផ្លូវការរបស់កូរ៉េខាងជើង។ កាលពីថ្ងៃអង្គារ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ VOA របស់កូរ៉េថា ខ្លួនថ្កោលទោសការបាញ់បង្ហោះផ្កាយរណប ចារកម្មរបស់កូរ៉េខាងជើង ។ ផ្កាយរណបដែលបានបាញ់ បង្ហោះភ្លាមៗ ប ន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគី បានបញ្ចប់នៅទីក្រុងសេអ៊ូល កាលពីថ្ងៃចន្ទ ក្នុងចំណោមទីក្រុងសេអ៊ូល តូក្យូ និងប៉េកាំង បានផ្ទុះនៅលើអាកាស ប្រហែលពីរនាទី បន្ទាប់ពីការបាញ់បង្ហោះរបស់វា។
កូរ៉េខាងជើងបាននិយាយថា កម្មវិធីផ្កាយរណប ឈ្លបយកការណ៍របស់ខ្លួន គឺសំដៅតាមដានសកម្មភាព យោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា សមយុទ្ធយោធារួមគ្នាគឺ ជាវិធានការសំខាន់ ដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើង ។
អ្នកនាំពាក្យក្រសួងការបរទេស ទីក្រុងសេអ៊ូល បានប្រាប់ VOA នៅថ្ងៃទី២៣ ខែឧសភាថា “សមយុទ្ធរួមកូរ៉េខាង ត្បូង-អាមេរិក និងសមយុទ្ធត្រីភាគី កូរ៉េខាងត្បូង-អាមេរិក-ជប៉ុន គឺជាវិធានការការពារ ដើម្បីការពារអាយុជីវិត និងសុវត្ថិភាព របស់ប្រជាជនយើង ដើម្បីឆ្លើយតបទៅនឹងការ គំរាមកំហែងនុយក្លេអ៊ែរ និង មីស៊ីលរបស់កូរ៉េខាងជើង”។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការរិះគន់ របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov លើសមយុទ្ធរួមដែលសហរដ្ឋអាមេរិក កំពុងធ្វើជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដោយលោក Lavrov បាននិយាយថា សមយុទ្ធនេះកំពុងធ្វើឱ្យស្ថាន ការណ៍សន្តិសុខ នៃតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែធ្ងន់ធ្ងរ “ដល់ចំណុចនៃការផ្លាស់ប្តូរ របស់ខ្លួនទៅកាន់ដំណាក់កាលក្តៅ” ៕
ប្រែសម្រួលៈ ណៃ តុលា