ព័ត៌មានអន្តរជាតិ

ជប៉ុន និងអាមេរិក ប្តេជ្ញា​សម្រេច​បាន ​ស្ថិរភាព​ក្នុង​តំបន់

Kyodo
" "

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានថ្មីនៃទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ប្រទេសរបស់ពួកគេ ចំពោះសន្តិភាព និងស្ថិរភាពសម្រាប់តំបន់ និងសហគមន៍អន្តរជាតិ។

រដ្ឋាភិបាល​ជប៉ុន​បាន​ឲ្យដឹងថា ក្នុង​អំឡុង​កិច្ច​ពិភាក្សា​លើក​ដំបូង ​របស់​លោក​ជាមួយ​ឧត្តមនាវីឯក Samuel Paparo នៅ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី លោក គីស៊ីដា បាន​ប្តេជ្ញា​ថា​នឹង​សហការ​ជាមួយ​មេបញ្ជាការ ដើម្បី​ពង្រឹង​ការ​រារាំង​សម្ព័ន្ធភាព​ជប៉ុន​អាមេរិក។

" "

ឧត្តមនាវីឯកអាមេរិកត្រូវបាន ដកស្រង់សម្តីដោយរដ្ឋាភិបាលជប៉ុន ដែលឲ្យដឹងថា សម្ព័ន្ធភាពទ្វេភាគីកាន់តែមាន សារៈសំខាន់ជាងពេលណាៗ ទាំងអស់ដោយអង្វរឱ្យសម្រេចបាននូវ “ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ” ជាមួយទីក្រុងតូក្យូ។

" "

លោក Paparo កំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់សហរដ្ឋអាមេរិកនៅអាស៊ី បន្ទាប់ពីបានចូលកាន់តំណែងពីឧត្តមនាវីឯក John Aquilino កាលពីដើមខែនេះ។

ប្រទេសទាំងពីរបាននិងកំពុង ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ របស់ពួកគេរួមគ្នាជាមួយកូរ៉េខាងត្បូង ដើម្បីដោះស្រាយជាមួយនឹង ការអះអាងផ្នែកយោធា ដែលកំពុងកើនឡើងរបស់ប្រទេសចិន និងការគំរាមកំហែងអាវុធរបស់កូរ៉េខាងជើង។

កាលពីសប្តាហ៍មុន យោធារបស់ទីក្រុងប៉េកាំងបាន ធ្វើសមយុទ្ធរយៈពេលពីរថ្ងៃជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីការចូលកាន់ តំណែងប្រធានាធិបតីថ្មីរបស់កោះនេះ គឺលោក ឡៃ ឈីងតេ ដែលទីក្រុងប៉េកាំងបានថ្កោលទោសថា ជាអ្នកបំបែកខ្លួន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top