ព័ត៌មានអន្តរជាតិ

បទវិភាគ៖ អ្វីដែលហៅថា “សិទ្ធិមនុស្សបែបអាមេរិក” គឺប្រើបុព្វសិទ្ធិនៅក្នុងប្រទេស និងធ្វើអនុត្តរភាពនៅផ្ទៃអន្តរជាតិ

ពូជសាសន៍និយមបានចាក់ជ្រៅទៅក្នុងផ្នត់គំនិត គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងក្លា ការធ្វើបដិបក្ខគ្នារវាងបក្សពួកកើតមានជាបន្តបន្ទាប់ បានច្រានចោលនិងរើសអើងជនអន្តោប្រវេសន៍ ។ល។

«របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកឆ្នាំ២០២៣» ដែលការិយាល័យព័ត៌មាននៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិនបានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែឧសភា បានប្រើទិន្នន័យជាច្រើននិងសំណុំរឿងស្រស់ៗ ក្នុងន័យលាតត្រដាងនូវការពិត ដែលអាមេរិករំលោភសិទ្ធិមនុស្ស ។

សូមយកអំពើហិង្សាដោយកាំភ្លើងជាឧទាហរណ៍ ។ យោងតាមស្ថិតរបស់វេបសាយ “បណ្ណសារអំពើហិង្សាដោយកាំភ្លើង”បានឱ្យដឹងថា នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានកើតមាន ករណីបាញ់ប្រហារទ្រង់ទ្រាយធំ យ៉ាងហោចណាស់ចំនួន៦៥៤ករណី ។ អំពើហិង្សាដោយកាំភ្លើងបានបណ្តាលឱ្យ មនុស្សចំនួនជិត ៤ម៉ឺន៣ពាន់នាក់ស្លាប់ បាត់បង់ជីវិត គិតជាមធ្យមក្នុងមួយថ្ងៃមានមនុស្សចំនួន ១១៧នាក់ស្លាប់បាត់បង់ជីវិត ។

របាយការណ៍នេះបានលើកឡើងថា អ្នកនយោបាយអាមេរិកសម្លឹងឃើញតែលុយកាក់ និងផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយ ពិបាកឈានដល់គំនិតឯកភាពរួម អំពីការគ្រប់គ្រងកាំភ្លើង ចុងបំផុត បណ្តាលឱ្យប្រជាជនសាមញ្ញលះបង់អាយុជីវិត ។ ព្រមពេលជាមួយគ្នានេះ បើប្រៀបធៀបនឹងមនុមួយស្សចំនួនតូច ដែលមានឋានៈគ្រប់គ្រង់លើវិស័យនយោបាយ សេដ្ឋកិច្ចនិងសង្គម ប្រជាពលរដ្ឋអាមេរិកភាគច្រើនកាន់តែ មិនត្រូវបានយកចិត្តទុកដាក់ គេមិនអើពើសិទ្ធិនិងសេរីភាព ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ “សិទ្ធិមនុស្សបែបអាមេរិក”បានក្លាយទៅជា “បុព្វសិទ្ធិបែបអាមេរិក” ។ ក្នុងនោះ បញ្ហាដែលមានភាពលេចធ្លោបំផុត គឺបញ្ហារើសអើងពូជសាសន៍ ។

មិនត្រឹមតែប៉ុណ្ណោះទេ គម្លាតរវាងអ្នកមាននិងអ្នកក្រ នៅសហរដ្ឋអាមេរិកបានឈានដល់ កម្រិតធ្ងន់ធ្ងរបំផុតតាំងពីវិបត្តិសេដ្ឋកិច្ច ឆ្នាំ១៩២៩មក ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា នៅត្រីមាសទី៣ ឆ្នាំ២០២៣ មនុស្សចំនួន១០ភាគរយ ដែលមានប្រាក់ចំណូលច្រើនបំផុត កាន់កាប់ចំនួន៦៦,៦ភាគរយ នៃទ្រព្យសម្បតិ្តសរុបរបស់អាមេរិក ។ បើប្រៀបធៀបនឹងសភាពការណ៍បែបនេះ មនុស្សចំនួន៥០ភាគរយ ដែលមានប្រាក់ចំណូលទាបបំផុត គ្រាន់តែមានចំនួន២,៦ភាគរយ នៃទ្រព្យសម្បតិ្តសរុបតែប៉ុណ្ណោះ ។

បើមើលពីស្រទាប់កាន់តែស៊ីជម្រៅ ហេតុអ្វីបានជាជំនឿចិត្ត របស់ប្រជាជនអាមេរិកបានធ្លាក់ចុះ មូលហេតុសំខាន់គឺដោយមកពីនយោបាយ លុយកាក់និងការបដិបក្ខគ្នារវាងបក្សពួក ដែលកើតមានជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក ។ បច្ចុប្បន្ននេះ ប្រជាធិបតេយ្យបែបអាមេរិកគ្មានន័យ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានក្លាយជាហ្គេមសម្រាប់ ជួញដូរផលប្រយោជន៍ ។

ក្រៅពីនេះ ការបែកបាក់គ្នាខាងនយោបាយ ដែលមានសភាពកាន់តែធ្ងន់ធ្ងរ បណ្តាលឱ្យសង្គមអាមេរិក មានភាពប្រេះស្រាំកាន់តែខ្លាំងឡើងៗ ដែលបានរង្គោះរង្គើនូវជំនឿចិត្តរបស់ ប្រជាជនអាមេរិកថែមមួយកម្រិតទៀត ។ វេបសាយនៃទស្សនាវដី្តប្រចាំសប្តាហ៍ « The Economist »របស់អង់គ្លេសបានចេញផ្សាយបទវិភាគថា ដោយមកពីបក្សនយោបាយនានា ប្រញាប់ធ្វើបដិបក្ខគ្នានៅផ្ទៃក្នុង បានជានៅឆ្នាំ២០២៣ រដ្ឋសភាអាមេរិកមិនបានតាក់តែងច្បាប់ច្រើនប៉ុន្មានទេ អាចបាននិយាយថាជារដ្ឋសភាដែល មានប្រសិទ្ធភាពទាបបំផុត តាំងពីសង្គ្រាមផ្ទៃក្នុងអាមេរិកមក ។

ប្រើបុព្វសិទ្ធិនៅក្នុងប្រទេស និងធ្វើអនុត្តរភាពនៅផ្ទៃអន្តរជាតិ ។ ពីការដឹកជញ្ជូនអាវុធ ដូចជាគ្រាប់បែកចង្កោមជាដើម ទៅកាន់អ៊ុយក្រែនជាបន្តបន្ទាប់ ដល់ការផ្តល់ជំនួយខាងយោធា ជាច្រើនដល់អ៊ីស្រាអែល រហូតដល់ការដាក់ទណ្ឌកម្មដោយ ឯកតោភាគីទៅលើប្រទេសជាច្រើន ដូចជាគុយបា អ៊ីរ៉ង់និងស៊ីរីជាដើម រដ្ឋាភិបាលអាមេរិកបានប្រែក្លាយ សិទ្ធិមនុស្សទៅជាលេសសម្រាប់ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត និងជាអាវុធសម្រាប់គាំពារអនុត្តរភាពបែបអាមេរិក ដែលបានបណ្តាលឱ្យកើតមានវិបតិ្តមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបានបំផ្លាញដល់ កិច្ចការសិទ្ធិមនុស្សសកលផងដែរ ។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកនាំពាក្យនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៨ បានលើកឡើងថា ការបំបិទផ្លូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុដែល អាមេរិកអនុវត្តនៅគុយបា បានល្មើសនឹង «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ហើយបានបង្កជាផលប៉ះពាល់មាន លក្ខណៈវិនាសចំពោះប្រជាជនគុយបា ។

អ្នកផងទាំងពួងបានមើលឃើញយ៉ាងច្បាស់ថា អ្វីដែលហៅថា “សិទ្ធិមនុស្សបែបអាមេរិក” គ្រាន់តែជាបុព្វសិទ្ធិរបស់មនុស្សមួយចំនួនតូច ក្នុងស្រុកអាមេរិក និងធ្វើអនុត្តរភាពនៅផ្ទៃអន្តរជាតិ តាមទំនើងចិត្តតែប៉ុណ្ណោះទេ ។ នៅចំពោះមុខកំណត់ត្រាដ៏អាក្រក់ “សិទិ្ធមនុស្ស”ដែលអ្នកនយោបាយអាមេរិកមួយចំនួន តែងតែឃោសនាបំប៉ោងនោះ គួរឱ្យហួសចិត្តណាស់ អ្វីដែលហៅថា “ចៅក្រមកាត់ក្តីសិទ្ធិមនុស្ស” តាមពិតទៅ អ្នកដែលត្រូវទទួលការកាត់ក្តីនោះ គឺជាខ្លួនឯងទៅវិញទេ ៕

To Top