ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ

ព្រឹកថ្ងៃទី៣០ ខែឧសភា នៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។

លោក Xi Jinping បានប្រកាសថា ភាគីចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកទី២នៅឆ្នាំ២០២៦ ភាគីចិនរីករាយរួមជាមួយភាគីអារ៉ាប់ ដើម្បីផ្សព្វផ្សាយស្មារតីមេត្រីភាពរវាង ចិននិងអារ៉ាប់ បង្កើត “និម្មាបនកម្មសហប្រតិបត្តិការធំទាំង៥” ដើម្បីពន្លឿនការកសាងសហគមន៍រួមវាសនា ចិននិងអារ៉ាប់ ៕

To Top