ប៉េកាំង ៖ អ្នកនាំពាក្យរបស់ចិនដីគោក បានបរិហារការឃុបឃិតគ្នា រវាងអាជ្ញាធរនៃគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យ (DPP) នៅតៃវ៉ាន់ និងកងកម្លាំងខាងក្រៅ រួមទាំងសហរដ្ឋអាមេរិក ដោយធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់របស់អ្នកនាំពាក្យ ក្រសួងការបរទេស សហរដ្ឋអាមេរិក លើសុន្ទរកថាដំបូងរបស់មេដឹកនាំថ្មី របស់តៃវ៉ាន់រូបនេះ ។
ឆ្លើយតបទៅនឹងសំណួរ របស់ប្រព័ន្ធផ្សព្វផ្សាយ លោកស្រី Zhu Fenglian អ្នកនាំពាក្យ ការិយាល័យកិច្ចការ កោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានពណ៌នាសុន្ទរកថា ដំបូងរបស់លោក ឡៃ ឈីងតេ កាលពីថ្ងៃទី២០ ខែឧសភា ថាជាការប្រកាសឯករាជ្យ នៃកោះតៃវ៉ាន់ ហើយបានឲ្យដឹងថា អាជ្ញាធរ DPP និងកងកម្លាំងខាងក្រៅ រួមទាំងសហរដ្ឋអាមេរិក កំពុងសម្តែងបទចម្រៀង ដែលមានចំណងជើងថា សខ្មៅ ។
លោកស្រី Zhu បានលើកឡើងថា ប្រសិនបើភាគីអាមេរិកពិតជាសង្ឃឹម សម្រាប់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ វាគួរតែគោរពតាមគោលការណ៍ចិនតែមួយ និងការប្តេជ្ញាចិត្តរបស់ខ្លួន ជាមួយប្រទេសចិន ដើម្បីប្រឆាំងនឹង “ឯករាជ្យភាពតៃវ៉ាន់” ជាមួយនឹងសកម្មភាព ជាក់ស្តែង។
លោកស្រីបានបន្ដថា អ្វីក៏ដោយដែលសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ធ្វើនឹងមិនផ្លាស់ប្តូរការពិតដែលថាមានចិន តែមួយនៅក្នុងពិភពលោក ហើយតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយពួកគេក៏មិនអាចផ្លាស់ប្តូរនិន្នាការ ដែលមិនអាចត្រឡប់វិញ នៃការបង្រួបបង្រួមជាតិបានដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា