ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បង្ហាញផែនការ ពេលណាដែលខ្លួន នឹងអាចបញ្ចប់ សង្គ្រាមនៅហ្គាហ្សា

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសន្តិសុខជាតិ លោក Tzachi Hanegbi បាននិយាយកាលពីថ្ងៃពុធថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា នឹងបន្តយ៉ាងហោចណាស់ រហូតដល់ដំណាច់ឆ្នាំនេះ។

អ៊ីស្រាអែលបានប្រកាសសង្គ្រាមលើក្រុមហាម៉ាស បន្ទាប់ពីពួកសកម្មប្រយុទ្ធ បានវាយឆ្មក់ចូលទីតាំង នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា ដោយបានបណ្តាល ឱ្យមនុស្សប្រហែល១២០០នាក់ បានបាត់បង់ជីវិត និងចាប់ចំណាប់ខ្មាំងជាង២០០នាក់ ។

គិតមកទល់ពេលនេះ ឈ្លើយសឹករាប់សិបនាក់ ត្រូវបានដោះលែង ជាបន្តបន្ទាប់ តាមរយៈការដោះ ដូរអ្នកទោស ក្នុងអំឡុងពេលឈប់ សម្រាករយៈពេលមួយសប្តាហ៍ក្នុងខែវិច្ឆិកា ។ ប្រជាជនប៉ាឡេស្ទីនជាង ៣៦០០០ នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលជិត ៨ ខែនៃការប្រយុទ្ធគ្នា នេះបើយោងតាមអាជ្ញាធរក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ។

កាលពីដើមខែនេះ IDF បានបើកការវាយប្រហារទៅលើទីក្រុង Rafah ភាគខាងត្បូង Gaza ទោះបីជាមានការព្រួយបារម្ភ ពីអន្តរជាតិថាការវាយប្រហារនេះ នឹងបណ្តាលឱ្យមានជន ស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងច្រើនក៏ដោយ ។ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​អះអាង​ថា ប្រតិបត្តិការ​លើ​ដី​ត្រូវ​បាន​ទាមទារ​ដើម្បី​កម្ចាត់​ក្រុម​ហាម៉ាស ៕

ប្រែសម្រួល៖ស៊ុនលី

To Top