ព័ត៌មានអន្តរជាតិ

លោក Macron អំពាវនាវឲ្យមានកំណែ​ ទម្រង់អាជ្ញាធរប៉ាឡេស្ទីន

AFP

ប៉ារីស៖ កាលពីថ្ងៃពុធ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានអំពាវនាវឱ្យមាន “កំណែទម្រង់” ពីអាជ្ញាធរប៉ាឡេស្ទីន ដែលជាទស្សនៈនៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ពីសារព័ត៌មាន Elysee លោក Macron បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ជុំវិញស្ថានភាពនៅតំបន់ហ្គាហ្សា ។

ប្រធានាធិបតីទាំង២ បានអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់នៃអន្តរាគមន៍យោធាអ៊ីស្រាអ៊ែល នៅក្នុងតំបន់ហ្គាហ្សា តាមការស្នើសុំរបស់តុលាការ យុត្តិធម៌អន្តរជាតិ ហៅកាត់ ICC ។

សេចក្តីប្រកាសព័ត៌មានបានដាក់ថា លោក Macron បានក្រើនរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រទេសបារាំង ក្នុងការធ្វើការជាមួយដៃគូអឺរ៉ុប និងអារ៉ាប់របស់ខ្លួន លើការសម្រេច បានសន្តិភាពសម្រាប់ប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល ដោយបានបន្ថែមថា ប្រទេសបារាំង “ដាក់ក្តីសង្ឃឹមក្នុងការទទួលស្គាល់ រដ្ឋប៉ាឡេស្ទីនក្នុងភាពស្វាហាប់ដ៏មានប្រយោជន៍” ។

តាមរយៈទស្សនៈនេះដែរ លោក Macron បានថ្លែងថា ប្រទេសបារាំង គាំទ្រ “ការកែទម្រង់ និងពង្រឹងអាជ្ញាធរប៉ាឡេស្ទីន” ។

លោក Macron ក៏បានសម្តែងការថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហឹង្សាដែលបានប្រព្រឹត្តលើជនស៊ីវិលប៉ាឡេស្ទីន ដោយជំរុញឱ្យអាជ្ញាធរអ៊ីស្រាអ៊ែល បញ្ចប់នូវទង្វើនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top