ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អះអាងថា មិន​មានការជូនដំណឹង​ជា​ផ្លូវ​ការ​ ពីប្រេស៊ីល​នោះទេ អំពី​ការ​កោះហៅ​អ្នកទូត​

AFP

យេរ៉ូសាឡឹម៖ ក្រសួងការបរទេសអ៊ីស្រាអែលបានឲ្យដឹងថា គ្មានសារផ្លូវការណាមួយត្រូវ បានទទួលពីរដ្ឋាភិបាលប្រេស៊ីល ទាក់ទងនឹងការសម្រេចចិត្ត ក្នុងការកោះហៅឯកអគ្គរដ្ឋទូតប្រចាំ ប្រទេសអ៊ីស្រាអែល លោល Frederico Meyer មកវិញនោះទេ ។

នៅព្រឹកថ្ងៃពុធនេះ ប្រទេសប្រេស៊ីល បានប្រកាស តែងតាំងលោក Meyer ជាអ្នកតំណាងពិសេសរបស់ប្រទេស ទៅកាន់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីការរំសាយ អាវុធនៅទីក្រុងហ្សឺណែវ។

លោក Meyer មិនបាននៅក្នុងប្រទេសអ៊ីស្រាអែល អស់រយៈពេលប្រហែល ៣ខែចាប់តាំងពីលោកបានត្រលប់ទៅប្រេស៊ីល ដើម្បី “ពិគ្រោះយោបល់” បន្ទាប់ពីវិបត្តិការទូត រវាងប្រទេសទាំងពីរ ជុំវិញជម្លោះនៅតំបន់ហ្គាហ្សា ដោយប្រធានាធិបតី ប្រេស៊ីលលោក Luiz Inacio Lula da Silva បានចោទប្រកាន់អ៊ីស្រាអែលពី “អំពើប្រល័យពូជសាសន៍” ។

ក្រសួង​អ៊ីស្រាអែល​បាន​កត់​សម្គាល់​ថា ខ្លួន​នឹង​កោះ​ហៅ​ប្រធាន​បេសកកម្ម​ ប្រេស៊ីល ​មក​ប្រជុំ​ពិភាក្សា​លើ​បញ្ហា​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍៕
ប្រែសម្រួល ឈូក បូរ៉ា

To Top