ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើក​ការ​វាយ​ប្រហារ​ ដោយ​មីស៊ីល​ជាថ្មី នៅតំបន់ភាគ​កណ្តាល​ស៊ីរី

AFP

ដាម៉ាស់៖ អ៊ីស្រាអែលបានកំណត់គោលដៅ លើទីតាំងយោធាមួយនៅក្នុងតំបន់ នៃឥទ្ធិពលរបស់ក្រុមហេសបូឡា នៅក្នុងខេត្ត Homs ភាគកណ្តាល របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃពុធ។

មីស៊ីលអ៊ីស្រាអែលបាន វាយប្រហារយ៉ាងហោចណាស់ ទីតាំងយោធាមួយនៅជិតទីប្រជុំជន al-Furqlus ដែលបណ្តាលឱ្យមានផ្សែង ហុយចេញពីកន្លែងនោះ នេះបើយោងតាមក្រុម សង្កេតការណ៍សិទ្ធិមនុស្សស៊ីរី។

ក្រុម​បាន​បន្ថែម​ថា កង​ការពារ​ប្រឆាំង​យន្តហោះ​លើ​ដី ​បាន​ព្យាយាម​ស្ទាក់​ចាប់​កាំជ្រួច ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ការ​ស្លាប់​មនុស្ស​ណា​មួយ​នោះ​ទេ​នេះ បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ក្រុមឃ្លាំមើលដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសបានឲ្យដឹងថា ជំរុំ al-Furqlus ត្រូវបានគេស្គាល់ថា ជាកន្លែងដែលកងកម្លាំងហេសបូឡា និងកងជីវពលអ៊ីរ៉ង់ ត្រូវបានដាក់ពង្រាយ។

ប្រភពបានបន្ថែមថា ការវាយប្រហារនេះ គឺជាលើកទី៤២ ហើយដែលអ៊ីស្រាអែល បានកំណត់គោលដៅ លើទឹកដីស៊ីរីក្នុងឆ្នាំ២០២៣ ដែលបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញប្រហែល ៩០ គោលដៅ រួមទាំងឃ្លាំងអាវុធ និងគ្រាប់រំសេវ ទីស្នាក់ការកណ្តាល មជ្ឈមណ្ឌល និងយានយន្ត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top