ព័ត៌មានអន្តរជាតិ

ដាណឺម៉ាក បង្ហាញបំណង អនុញ្ញាតិឲ្យ F-16 អាចវាយប្រហារ ដល់ក្នុងប្រទេសរុស្សីបាន

AFP
" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងគៀវនឹងធ្វើសកម្មភាព នៅក្នុងច្បាប់ នៃសង្គ្រាម ប្រសិនបើខ្លួនប្រើប្រាស់យន្តហោះចម្បាំង F-16 ដែលផ្គត់ផ្គង់ ដោយលោកខាងលិច ដើម្បីវាយប្រហារគោលដៅ យោធា នៅក្នុងប្រទេសរុស្ស៊ី។

ប្រទេសដាណឺម៉ាក ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃសម្ព័ន្ធ នៃបណ្តាប្រទេស ដែលបានសន្យាថា នឹងទិញយន្តហោះ ដែលផលិតដោយសហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន កាលពីឆ្នាំមុន បើទោះបីជាមិនទាន់មានការដឹកជញ្ជូន មកដល់ពេលនេះក៏ដោយ។

" "

រដ្ឋាភិបាលទីក្រុង Copenhagen បានប្តេជ្ញា ផ្តល់យន្តហោះ១៩គ្រឿងក្នុងចំណោមយន្តហោះ ជាង៤០គ្រឿងដែលខ្លួនអាចនឹងទទួលបានហើយ កាលពីខែឧសភា នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen បាននិយាយថា យន្តហោះដំបូងនឹងមកដល់អ៊ុយក្រែន ក្នុងរយៈពេលមួយខែទៀតប៉ុណ្ណោះ។

" "

យោងតាមលោក Rasmussen ផែនការរបស់ដាណឺម៉ាកក្នុងការផ្តល់ឱ្យទីក្រុងកៀវ នូវយន្តហោះទាំងនោះមិនបំពាន ច្បាប់អន្តរជាតិទេ ខណៈពេលដែលអ៊ុយក្រែន ក៏មានសិទ្ធិប្រើប្រាស់យន្តហោះនេះ ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី ដរាបណាពួកវាមានលក្ខណៈយោធា ៕

ប្រែសម្រួល៖ស៊ុនលី

To Top