ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ផ្លាស់ប្តូរជំហ ចំពោះគោលការណ៍អ៊ុយក្រែន ក្នុងការវាយប្រហារចូលជ្រៅ ដល់ក្នុងប្រទេសរុស្សី

AFP

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ឥឡូវនេះបានផ្លាស់ប្តូរជំហងាក មកធ្វើការគាំទ្រការវាយប្រហារ របស់អ៊ុយក្រែនយ៉ាងជ្រៅ នៅក្នុងប្រទេសរុស្ស៊ីទោះបីជាមានការព្រួយ បារម្ភពីមុនរបស់គាត់អំពីការកើនឡើង ជាមួយទីក្រុងមូស្គូក៏ដោយ ។

ថ្លែងជាមួយប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃអង្គារ មេដឹកនាំអាល្លឺម៉ង់ បាននិយាយថា ប្រសិនបើអ៊ុយក្រែនត្រូវបានវាយប្រហារ វាអាចការពារខ្លួនបាននៅក្រោមច្បាប់ អន្តរជាតិហើយគាត់ក៏បាននិយាយផងដែរថា គាត់មិនមានការជំទាស់ផ្លូវច្បាប់ចំពោះ Macron ដែលបានប្រកែកថាលោកខាងលិចគួរតែអនុញ្ញាតឱ្យទីក្រុងគៀវក្នុងការកំសោយទីតាំងយោធា ពីកន្លែងដែល អ៊ុយក្រែនត្រូវបានរងការវាយប្រហារនោះទេ។

នៅថ្ងៃបន្ទាប់ អ្នកនាំពាក្យរបស់អធិការ បតីលោក Steffen Hebestreit បានបំភ្លឺថា អាល្លឺម៉ង់ជឿថា សកម្មភាពការពាររបស់ទីក្រុងគៀវ មិនត្រូវបានកំណត់ចំពោះទឹកដីរបស់ខ្លួនទេ ប៉ុន្តែ អាច ពង្រីកដល់ទឹកដីនៃអ្នកឈ្លានពានផងដែរ។

ក្នុងនោះលោកក៏​បាន​បដិសេធ​ ​ផ្តល់​ព័ត៌មាន​ លម្អិត​អំពី​កិច្ចព្រមព្រៀង​អ្វី ​ដែល​ក្រុង​ប៊ែរឡាំង​សម្រេច​បាន​ជាមួយ​ក្រុង​គៀវ ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​អាវុធ​ដែល​ផ្តល់​ដោយ​អាល្លឺម៉ង់ នោះនៅឡើយដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top