ក្នុងខណៈខួបលើកទី៣ នៃការចេញផ្សាយសុន្ទរកថា គន្លឹះរបស់លោក XiJinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការពង្រឹងការកសាងសមត្ថភាពផ្សព្វផ្សាយអន្តរជាតិ សិក្ខាសាលាពិសេសក្រោមប្រធានបទ “ចិននិងពិភពលោក ៖កិច្ចសហប្រតិបត្តិការ បញ្ហាប្រឈមឈ្នះ-ឈ្នះ” ដែលសហការរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសកលវិទ្យាល័យប្រជាជន នៃប្រទេសចិនបានធ្វើឡើង នៅទីក្រុងប៉េកាំង នៅថ្ងៃទី៣០ខែឧសភា ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា កាលពី៣ឆ្នាំមុន សុន្ទរកថាគន្លឹះរបស់លោកXi Jinpingស្តីពីការពង្រឹងការ កសាងសមត្ថភាព ផ្សព្វផ្សាយអន្តរជាតិ របស់ប្រទេសចិនបានចង្អុល បង្ហាញទិសដៅ យ៉ាងច្បាស់លាស់សម្រាប់ការត្រួសត្រាយ និងច្នៃប្រឌិតថ្មី នូវកិច្ចការផ្សព្វផ្សាយ អន្តរជាតិ របស់ប្រទេសចិន ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការច្នៃប្រឌិតថ្មី និងអនុវត្ត”ការទូត ប្រព័ន្ធផ្សព្វផ្សាយ “ជាបន្តបន្ទាប់ ដែលបានបង្កើតយន្តការ សហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយ អន្តរជាតិមួយចំនួនដូចជា “ដៃគូប្រព័ន្ធផ្សព្វផ្សាយ សកល “ជាដើម ។ 《សៀវភៅខៀវ ស្តីពីការស្ទង់មតិសកល》 ដែលចេញផ្សាយនៅថ្ងៃនេះបានបង្ហាញថា ប្រិយមិត្តនៅទូទាំង ពិភពលោកទទួលស្គាល់យ៉ាងខ្លាំង នូវគោលគំនិតសំខាន់ៗដែលផ្តួចផ្តើមឡើងដោយលោក Xi Jinpingប្រធានរដ្ឋចិន ដូចជាសហគមន៍រួមវាសនា នៃមនុស្សជាតិជាដើម ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រីករាយរៀនសូត្រនិងផ្តល់បទបិសោធទៅវិញទៅមក និងពួតដៃគ្នាដើម្បីបង្កើតអនាគត ដ៏កាន់តែល្អបវរ ជាមួយមិត្តភក្តិក្នុងនិងក្រៅប្រទេស!