ព័ត៌មានអន្តរជាតិ

ណាតូ និយាយកុហក អំពីការមិនអនុញ្ញាត ឱ្យទីក្រុងគៀវ វាយលុកចូលជ្រៅក្នុងប្រទេសរុស្ស៊ី

RT News

បរទេស ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសុក្រថា អង្គការណាតូ “បានកុហកយ៉ាងក្រឡែត” ដោយបង្ហាញថា ខ្លួនមិនទាន់បានសម្រេចចិត្តក្នុងការអនុញ្ញាត ឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារគោលដៅជ្រៅនៅក្នុងប្រទេសរុស្ស៊ីនោះទេ ។ យោងតាមលោកស្រី Maria ការអនុញ្ញាតត្រូវបានផ្តល់រួចហើយ ហើយការពិភាក្សាណាមួយអំពីការអនុញ្ញាតនេះ នៅក្នុងលោកខាងលិចគឺជា “បិទបាំង” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោកស្រី Maria Zakharova បានកើតឡើងចំពេលមានការជជែកដេញដោលនៅលោកខាងលិចអំពីការអនុញ្ញាតឱ្យទីក្រុងគៀវប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច ដើម្បីវាយប្រហារយ៉ាងជ្រៅនៅក្នុងប្រទេសរុស្ស៊ី។

ជា​ផ្លូវការ អ៊ុយក្រែន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វាយ​ប្រហារ ​គោល​ដៅ​ឆ្ងាយ​ពី​ជួរ​មុខ​ដោយ​អាវុធ ​ផលិត​ដោយ​អាមេរិក​ឡើយ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើងនៅមុននេះបន្តិចដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg គឺមានសមាជិក “ជាច្រើន” ផ្សេងទៀតនៃប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក រួមទាំងចក្រភពអង់គ្លេសផងដែរ “មិនដែលដាក់កម្រិតណាមួយ” លើទីក្រុងគៀវនោះទេ។ យោងតាមលោកស្រី Zakharova , នេះភាគច្រើនធ្វើឱ្យការពិភាក្សា អំពីការរឹតបន្តឹងមានភាពរំជើបរំជួល។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះ បន្ថែមថា ប្លុកនេះកំពុងប្រើយុទ្ធសាស្ត្រដូចគ្នាសម្រាប់ការចរចាសន្តិភាព៕
ប្រែសម្រួលៈ ណៃ តុលា

To Top