ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បានផ្តល់ឲ្យនូវផែនការ នៃបទឈប់បាញ់ថ្មី សម្រាប់ហ្គាហ្សារួចហើយ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែល បានស្នើឲ្យមានបទឈប់បាញ់ថ្មី ដែលយូរអង្វែង សម្រាប់តំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ទាំងអស់ ដោយក្រុមហាម៉ាស នេះបើយោងតាមប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយ កាលពីថ្ងៃសុក្រដោយអំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន យល់ព្រមលើការផ្តល់ជូននេះ។

កិច្ចពិភាក្សាដែលមានការសម្របសម្រួល ដោយអេហ្ស៊ីប កាតា និងប្រទេសផ្សេងទៀតបានឈានដល់ទីបញ្ចប់ម្តងហើយម្តងទៀត ដោយភាគីទាំងពីរបានបន្ទោសគ្នា ទៅវិញទៅមក។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅសេតវិមានកាលពីរសៀលថ្ងៃសុក្រ លោក Biden បាននិយាយថា អ៊ីស្រាអែលបានដាក់ចេញនូវ សំណើថ្មីដ៏ទូលំទូលាយ ដើម្បីបញ្ចប់សង្រ្គាមនេះផងដែរ ។

អ្នក​រាល់​គ្នា​ដែល​ចង់​បាន​សន្តិភាព​ឥឡូវ​នេះ ត្រូវ​តែ​បញ្ចេញ​សំឡេង ហើយ​ធ្វើ​ការ​ដើម្បី​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ការ​ពិត។ លោក Biden បាន​ថ្លែង​ថា វា​ដល់​ពេល​ហើយ​ដែល​សង្គ្រាម​នេះ​ត្រូវ​បញ្ចប់​ដោយ​អំពាវនាវ​ដល់​មេដឹកនាំ​ទាំង​សងខាង​កុំ​ឲ្យ បាត់បង់​ពេល​នេះ។

យោងតាមលោក Biden បានបញ្ជាក់បន្ថែមបានឲ្យដឹងថា សំណើនេះនឹងត្រូវបានបែងចែកទៅជាបីដំណាក់កាល ដោយដំបូងគឺបទឈប់បាញ់ រយៈពេលប្រាំមួយសប្តាហ៍៕

ប្រែសម្រួល៖ស៊ុនលី

To Top