បរទេស ៖ រដ្ឋមន្ត្រីពីររូប របស់ប្រទេសអ៊ីតាលី បាននិយាយថា រដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ីតាលីហាមឃាត់ អាវុធរបស់ខ្លួន ដែលត្រូវបានប្រើដោយអ៊ុយក្រែនដើម្បីវាយប្រហារគោលដៅជ្រៅក្នុងប្រទេសរុស្ស៊ី ក្នុងពេលដែលប្រទេសសមាជិកអង្គការណាតូ មួយចំនួនទៀតបាននិយាយគាំទ្រ ទីក្រុងគៀវ ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំង នឹងគោលដៅលើទឹកដីរុស្ស៊ី ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានដកស្រង់អត្ថបទ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ីតាលី ដែលដាក់លក្ខខណ្ឌលើការប្រើប្រាស់អាវុធ។
លោក Crosetto បាននិយាយ និងត្រូវបានទីភ្នាក់ងារព័ត៌មាន ANSA ស្រង់សម្តីថា “អាវុធរបស់អ៊ីតាលី ត្រូវតែប្រើសម្រាប់ការពារប្រទេសអ៊ុយក្រែន ដែលរួមមានការវាយលុករបស់រុស្ស៊ី នៅក្នុងអ៊ុយក្រែន ប៉ុន្តែអាវុធទាំងនោះមិនអាចប្រើនៅលើទឹកដី នៃប្រទេសមួយផ្សេងទៀតបានទេ”។
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani ក៏បានច្រានចោលពីការប្រើប្រាស់អាវុធ របស់ប្រទេសនេះនៅក្នុងប្រទេសរុស្ស៊ីផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
