ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិក កំណត់អាវុធ​ដែលអ៊ុយក្រែន អាចប្រើដើម្បីវាយប្រហាររុស្ស៊ី

RT News

បរទេស ៖ សហរដ្ឋអាមេរិក បានផ្តល់ភ្លើងខៀវឱ្យអ៊ុយក្រែនក្នុងការវាយប្រហារគោលដៅជ្រៅនៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែបានកំណត់អំពីអាវុធ ដែលប្រើប្រាស់អាវុធចំនួន និងសម្រាប់តែគោលបំណង ការពារតំបន់ Kharkov ប៉ុណ្ណោះ, នេះបើតាមមន្ត្រីអាមេរិកម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកតំណាងនៃរដ្ឋបាលលោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្មីៗនេះប្រធានាធិបតី បានណែនាំក្រុមរបស់លោកឱ្យធានាថា អ៊ុយក្រែនអាចប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកសម្រាប់គោលបំណងប្រឆាំង ការបាញ់ប្រហារនៅក្នុងតំបន់ Kharkiv” ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ក៏បាននិយាយផងដែរថា ទីក្រុងវ៉ាស៊ីនតោនមិនបានផ្លាស់ប្តូរ គោលនយោបាយរបស់ខ្លួនលើការហាមឃាត់ ការប្រើប្រាស់មីស៊ីល ATACMS ឬការវាយប្រហាររយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសរុស្ស៊ីនោះទេ ។

ផ្ទុយទៅវិញ យោងតាមកាសែត Wall Street Journal ផ្សាយថា ទីក្រុងគៀវនឹងត្រូវបានកំណត់ចំពោះការប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតនាំផ្លូវ Guided Multiple Launch Rocket (GMLRS) ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) និងប្រព័ន្ធកាំភ្លើងធំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top