ព័ត៌មានអន្តរជាតិ

លោក Putin៖ កុមារតូចៗ និងក្រុមគ្រួសារជនជាតិរុស្សីគឺជាការងារ អទិភាពរបស់ប្រទេស

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា តម្លៃនៃកុមារតូចៗ និងគ្រួសារជនជាតិរុស្សីមានសារៈសំខាន់បំផុតសម្រាប់សង្គម និងរដ្ឋាភិបាល។

ការ​លើក​ឡើងរបស់មេដឹកនាំរុស្សីរូបនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​ក្នុង​ទិវា​កុមារ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនាកាលពីថ្ងៃម្សិលមិញ។

លោក Putin បានលើកសរសើរថ្ងៃនៅចំថ្ងៃទិវានេះ និងគំនិតនៅពីក្រោយនៃទិវាអន្តរជាតិ ហើយដោយកត់សម្គាល់ថាគ្រួសារជាច្រើនមកពីទូទាំងប្រទេស និងប្រជាជាតិផ្សេងទៀត រួមទាំងបេឡារុស្ស និងចិន បានសម្រុកទៅទីក្រុងមូស្គូ ដើម្បីចូលរួមក្នុងពិធីបុណ្យដែលរៀបចំឡើងដើម្បីអបអរជាមួយគ្នា។

គួរឲ្យដឹងដែរថាលោក Putin តែងតែនិយាយអំពីសារៈសំខាន់នៃតម្លៃគ្រួសារប្រពៃណីនៅក្នុងសុន្ទរកថារបស់គាត់ហើយនៅក្នុងសុន្ទរកថាទៅកាន់សភាសហព័ន្ធកាលពីខែកុម្ភៈ លោកបានស្នើថាគ្រប់កម្រិតនៃរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នសាសនាគួរតែធ្វើការរួមគ្នាដើម្បីធ្វើឱ្យគ្រួសារធំក្លាយជាបទដ្ឋានសង្គមថែមទៀតផង៕ ប្រែសម្រួល៖ស៊ុនលី

To Top