ព័ត៌មានអន្តរជាតិ

អេស្តូនីជឿជាក់ថា អ៊ុយក្រែនចូលជា សមាជិកណាតូ គឺជាជោគជ័យ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអេស្តីនីលោកស្រី Kaja Kallas បានលើកឡើងថាលទ្ធភាព ដែលអ៊ុយក្រែនអាចក្លាយទៅជា សមាជិករបស់អង្គការណាតូបានគឺ នឹងក្លាយទៅជាភាពជោគជ័យ របស់រដ្ឋាភិបលទីក្រុងគៀវ។

រំលឹកដែរថាមកទល់នឹងពេលនេះ ប្លុកដែលដឹកនាំសហរដ្ឋអាមេរិកមួយនេះ បានបន្តបដិសេធ និងពន្យាពេលបេក្ខភាពរបស់អ៊ុយក្រែន ក្នុងការក្លាយទៅជាសមាជិកពេញសិទ្ធ អង្គការយោធាដ៏ធំបំផុតរបស់ពិភពលោក ដោយលើកហេតុផលថា ដរាបណាជម្លោះជាមួយនឹងរុស្សីនៅតែបន្ត។

អ្នកឆ្លើយឆ្លងទូរទស្សន៍ BBC បានសួរលោកស្រី Kallas កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមក ក្នុងករណីថាតើប្រទេសអេស្តូនី នឹងអាចមានផែនការ B ដើម្បីត្រៀមខ្លួនជាមុនឬទេប្រសិនបើអ៊ុយក្រែន ពិតជាបរាជ័យនៅក្នុងសង្គ្រាមមួយនេះ។

លោកស្រីនាយករដ្ឋមន្ត្រីបានឆ្លើយតបបែបនេះថា៖ ពួកយើងគ្មានផែនការ Plan B ឡើយសម្រាប់ជ័យជំនះ របស់រុស្សីពីព្រោះថា ប្រសិនបើកើតឡើងមែនពួកយើង គឺបញ្ចប់ការគិតគូរផែនការ Plan A ភ្លាម ៕

ប្រែសម្រួល៖ ស៊ុន លី

To Top