ព័ត៌មានអន្តរជាតិ

មិកស៊ិកូបោះឆ្នោត ជ្រើសបានប្រធានាធិបតី ស្រីជាលើកដំបូង

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោកស្រី Claudia Sheinbaum នឹងក្លាយជាប្រធានាធិបតី ស្ត្រីដំបូងគេបង្អស់របស់ប្រទេសម៉ិកស៊ិកូ បន្ទាប់ពីនាងត្រូវបានគេព្យាករណ៍ថា នឹងឈ្នះការបោះឆ្នោតនៅចុងសប្តាហ៍នេះ ដោយលើកឡើងពីលទ្ធផលបឋម ។
ទោះបីជាយ៉ាងណាក្តីអំឡុង ពេលនេះបេក្ខជនប្រកួតប្រជែង បានអបអរសាទរ រួចហើយចំពោះស្រី្តវ័យ ៦១ឆ្នាំដែលមកពីគណបក្ស Morena ដែលកាន់អំណាច និងធ្លាប់ធ្វើជាអភិបាលក្រុងម៉ិកស៊ិកផងដែរ។

បន្ថែមពីលើការជ្រើសរើសប្រមុខរដ្ឋថ្មីដែល នឹងកាន់តំណែងរយៈពេលប្រាំមួយឆ្នាំ ប្រជាជនម៉ិកស៊ិកូក៏បានជ្រើសរើស សមាជិកទាំងសភាជាន់ទាប និងខាងលើនៃសភារបស់ប្រទេស ក្នុងអំឡុងពេលបោះឆ្នោតកាលពីថ្ងៃអាទិត្យផងដែរ។

គួរឲ្យដឹងដែរថាលោកស្រី Sheinbaum គឺជាអ្នកនាំមុខគេ ក្នុងការប្រជែងតំណែងប្រធានាធិបតី បានទទួលសំឡេងឆ្នោត ចន្លោះពី ៥៨,៣ភាគរយទៅ៦០,៧ភាគរយ នេះបើយោងតាមលទ្ធផល បឋមដោយផ្អែកលើការរាប់យ៉ាងឆាប់រហ័ស៕

ប្រែសម្រួល៖ស៊ុនលី

To Top