ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ុយក្រែនថា ចិនគឺជាឧបករណ៍របស់រុស្ស៊ី

AFP

បរទេស៖ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីប្រទេស អ៊ុយក្រែនបានអះអាងថា ប្រទេសចិនកំពុងធ្វើសកម្មភាព ក្នុងនាមរុស្ស៊ី និងជំរុញប្រទេសផ្សេង ទៀតឱ្យរំលង “កិច្ចប្រជុំកំពូលសន្តិភាព” ដែលរៀបចំដោយប្រទេសស្វីស នាពេលខាងមុខ ក៏ដូចជាការផ្តល់ជំនួយផ្នែកយោធា របស់ចិនដល់ទីក្រុងម៉ូស្គូផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានវាយប្រហារផ្នែកការទូតដ៏កម្រទៅលើ ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ខណៈពេលកំពុងនិយាយក្នុងសន្និសីទ សារព័ត៌មានបន្ទាប់ពីការបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើល របស់លោកនៅឯការសន្ទនា Shangri-La ដែលជាសន្និសីទសន្តិសុខ ប្រចាំឆ្នាំដែលរៀបចំ ដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) នៅប្រទេសសិង្ហបុរី។

លោក ហ្សេលេនស្គី បានអះអាងថា៖ «រុស្ស៊ីកំពុងប្រើឥទ្ធិពលចិនមកលើតំបន់ ដោយប្រើអ្នកការទូតចិនក៏ធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីរំខានដល់ជំនួបកំពូលសន្តិភាព»។

លោកក៏បានលើកឡើង ពីការចោទប្រកាន់មិនច្បាស់លាស់ប្រឆាំង នឹងប្រទេសចិនសម្រាប់ការផ្តល់ជំនួយ យោធាមិនជាក់លាក់ដល់រុស្ស៊ី ចំពេលមានអរិភាព បើទោះបីជាមានការ អះអាងជាសាធារណៈផ្សេងពីនេះក៏ដោយ។ លោកបានអះអាងថាមាន “ភាពវៃឆ្លាតដែលតាមវិធីខ្លះ របស់ខ្លះចូលទីផ្សារ រុស្ស៊ី តាមរយៈប្រទេសចិន” ដោយអះអាងថា “ធាតុមួយចំនួននៃសព្វាវុធ របស់រុស្ស៊ី មកពីប្រទេសចិន”៕
ប្រែសម្រួលៈ ណៃ តុលា

To Top