ព័ត៌មានអន្តរជាតិ

ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល បង្ក​ការ​បំផ្លិចបំផ្លាញ​លើ​ជំរំ Jabalia ក្នុង​តំបន់ហ្គាហ្សាស្ទើរទាំងស្រុង

Xinhua
" "

ហ្គាហ្សា៖ ប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញពីជំរុំ Jabalia នៅភាគខាងជើងតំបន់ហ្គាហ្សា បន្ទាប់ពីប្រតិបត្តិការយោធាជិតបីសប្តាហ៍ លោក Mohammed Omran ដែលបានវិលត្រឡប់មកជំរុំវិញ នៅតែស្ថិតក្នុងភាពតក់ស្លុតដោយសារតែទំហំ និងអាំងតង់ស៊ីតេនៃការបំផ្លិចបំផ្លាញ នៅក្នុងសង្កាត់រស់នៅរបស់លោក។

លោក Omran បាននិយាយដោយសំឡេងដ៏រំជួលចិត្តថា “យើងគ្មានអ្វីនៅសល់នៅទីនេះទេ គ្មានផ្ទះ ដើមឈើ វិហារអ៊ីស្លាម និងសូម្បីតែសាលារៀនរបស់ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលយើងធ្លាប់ជ្រកកោនក្នុងសម័យសង្គ្រាម”។

" "

ដោយសារតែការបន្តសង្រ្គាមនៅតំបន់ហ្គាហ្សា និងប្រតិបត្តិការរបស់អ៊ីស្រាអែល នាពេលថ្មីៗនេះលើជំរុំ Jabalia ឪពុកអាយុ ៤៥ឆ្នាំដែលមានកូនអាយុ ៦ឆ្នាំដែលបានស្រកទម្ងន់ ៣០គីឡូក្រាមចាប់តាំងពីជម្លោះបាន ចាប់ផ្តើមស្ទើរតែគ្មានឆន្ទៈក្នុងការ រស់នៅបន្ដទៀតនោះឡើយ។

" "

លោក Omran បានលើកឡើងថា “ប្រតិបត្តិការនេះមិនត្រឹមតែបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងសេវាមនុស្សធម៌ជាមូលដ្ឋានទៀតផង។ អាហារ និងទឹក គឺខ្វះខាត ហើយភាគច្រើនត្រូវបានបំពុល”។ គាត់ទួញសោកថា “ខ្ញុំមិនដឹងថាខ្ញុំគួរទៅទីណាទេ។ ខ្ញុំគ្មានសល់អ្វីទេ។ ខ្ញុំសូមជូនពរឱ្យខ្ញុំអាចស្លាប់ ដើម្បីបានធូរស្បើយ” ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​អ្នក​ខ្លះ​ទៀត​បាន​តស៊ូ ដើម្បី​បន្ត​ជីវិត ដែល​ខូច​ខាត​ទាំងស្រុងរបស់​ខ្លួន។ ក្នុងចំនោមពួកគេមានលោកស្រី Amna Abu Jahal ដែលបានជ្រើសរើសស្នាក់នៅក្នុងជំរុំ បន្ទាប់ពីប្តីរបស់លោកស្រី ត្រូវបានសម្លាប់ក្នុងសប្តាហ៍ដំបូង នៃប្រតិបត្តិការអ៊ីស្រាអែល ទោះបីជាមានស្ថានភាពធ្ងន់ធ្ងរក៏ដោយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top