ព័ត៌មានអន្តរជាតិ

សម្ព័ន្ធអារ៉ាប់​ចំនួន​៥ ជំរុញឱ្យ​មាន​ការ​ដោះស្រាយ ​ជា​វិជ្ជមាន​ជាមួយ​នឹង​សំណើ ​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

Xinhua
" "

គែរ៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប កាតា ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការដោះស្រាយយ៉ាងម៉ត់ចត់ និងវិជ្ជមានជាមួយសំណើ របស់ប្រធានាធិបតីអាមេរិក ដែលនាំទៅរកកិច្ចព្រមព្រៀង ដែលធានាបាននូវបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការផ្តល់ជំនួយគ្រប់គ្រាន់ ដល់តំបន់ហ្គាហ្សាស្ទ្រីប។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនិម្មិតមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ទាំង៥ បានឲ្យដឹងថាពួកគេបានពិភាក្សា អំពីការអភិវឌ្ឍន៍នៅក្នុងកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលដែលធ្វើឡើងដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ដែលនឹងនាំឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដោះលែងចំណាប់ខ្មាំង និងអ្នកជាប់ឃុំ និងការចូលគ្រប់គ្រាន់នៃ ជំនួយទៅកាន់តំបន់ហ្គាហ្សា។

" "

រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត បានអះអាងពីការគាំទ្ររបស់ពួកគេ ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសអេហ្ស៊ីប។

" "

រដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបញ្ឈប់ ការឈ្លានពានប្រឆាំងនឹងតំបន់ហ្គាហ្សា និងបញ្ចប់មហន្តរាយមនុស្សធម៌ ដែលវាបានបង្កឡើង ការវិលត្រឡប់នៃជនភៀសខ្លួន ទៅកាន់លំនៅឋានរបស់ពួកគេ និងការដកទ័ពទាំងស្រុង ចេញពីតំបន់ហ្គាហ្សាស្ទ្រីប។

ពួកគេបានបញ្ជាក់សារជាថ្មីថា ការសម្រេចបាននូវដំណោះស្រាយរដ្ឋទាំងពីរ គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវសន្តិសុខ និងសន្តិភាពសម្រាប់តំបន់ទាំងមូល ហើយដល់ទីបញ្ចប់នេះ ការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធជាមួយនឹងការ កំណត់ពេលវេលាច្បាស់លាស់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top