ព័ត៌មានអន្តរជាតិ

ចំណាប់ខ្មាំង៨០នាក់ នៅមានជីវិតរស់នៅ នៅឡើយ ក្នុងតំបន់ហ្គាហ្សា

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT យោងតាមការប៉ាន់ប្រមាណផ្លូវការ បានឱ្យដឹងថា ជនជាតិអ៊ីស្រាអែលសរុប ចំនួន៤៣នាក់ដែលត្រូវបានក្រុមហាម៉ាស ចាប់ពង្រត់កាលពីថ្ងៃទី៧ ខែតុលាត្រូវបានប្រកាសថា បានស្លាប់ដោយកំបាំងមុខ។

ដោយឡែកចំណាប់ខ្មាំងជនជាតិ អ៊ីស្រាអែលប្រហែល៨០នាក់ ត្រូវបានគេគិតថា នៅតែជាប់ជាឈ្លើយ នៅក្នុងតំបន់ហ្គាហ្សានៅឡើយ បន្ទាប់ពី៤៣ នាក់ត្រូវបានប្រកាសថាបានស្លាប់ ដោយកំបាំងមុខកាលពីថ្ងៃអង្គារនេះ បើយោងតាមតួលេខផ្លូវការ ដែលត្រូវបានចេញផ្សាយ ដោយអ៊ីស្រាអែល។

ចំណាប់ខ្មាំង៤នាក់ទៀតត្រូវបានបញ្ចូលទៅក្នុងបញ្ជីអ្នកស្លាប់កាលពីថ្ងៃមុន ដោយមានដូចជា Chaim Peri, Yoram Metzger, Amiram Cooper និង Nadav Popplewell ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង Gaza កាលពីប៉ុន្មានខែមុននេះ បើយោងតាមរបាយការណ៍។

ចំណាប់ខ្មាំងទាំងបួននាក់ បានបាត់បង់ជីវិត ខណៈដែលយោធារបស់ប្រទេស កំពុងប្រតិបត្តិការនៅទីក្រុងនេះ អ្នកនាំពាក្យ IDF លោក Daniel Hagari បានសារភាព ។

គួរឲ្យដឹងដែរថាចំណាប់ខ្មាំងជាង១០០នាក់ ត្រូវបានដោះលែងចាប់តាំង ពីការចាប់ផ្តើមនៃអរិភាពនាពេលថ្មីៗនេះ។ មានតែមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបាន ជួយសង្គ្រោះជាលទ្ធផល នៃសកម្មភាពយោធា ខណៈដែលអ្នកជាប់ឃុំភាគច្រើន ត្រូវបានដោះលែងក្នុងអំឡុងពេលការដោះដូរអ្នកទោសជាមួយក្រុមហាម៉ាសក្នុងខែវិច្ឆិកាក្នុងអំឡុងពេលបទឈប់បាញ់ រយៈពេលមួយសប្តាហ៍ ៕

ប្រែសម្រួល៖ស៊ុនលី

To Top