ព័ត៌មានអន្តរជាតិ

អាមេរិករំពឹងថា អ៊ីស្រាអែល នឹងទទួលយកផែនការ បទឈប់បាញ់ នៅតំបន់ហ្គាហ្សា

RT News
" "

បរទេស៖ អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានទំនុកចិត្តថា អ៊ីស្រាអែលនឹងទទួលយកកិច្ចព្រមព្រៀង បីដំណាក់កាលសម្រាប់ បទឈប់បាញ់នៅតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស់យល់ព្រម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានគូសបញ្ជាក់ពីសំណើសុំឱ្យមានបទឈប់ បាញ់កាលពីថ្ងៃសុក្រ ដោយបង្ហាញថា វាបានមកពីក្រុងហ្សេ រុយសាឡឹមខាងលិច។

" "

លោក Kirby បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយ ABC News ‘This Week កាលពីថ្ងៃអាទិត្យថា “នេះ​ជា​សំណើ​របស់​អ៊ីស្រាអែល។ យើងមានការរំពឹងទុកថា ប្រសិនបើក្រុមហាម៉ាស់យល់ព្រមនឹងសំណើ… នោះអ៊ីស្រាអែលនឹងឆ្លើយថា Yes ”។

" "

លោក Kirby បានបន្ថែមថា សហរដ្ឋអាមេរិកសង្ឃឹមថា ភាគីទាំងពីរយល់ព្រមចាប់ផ្តើមដំណាក់កាលដំបូងនៃផែនការ “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ “យើងកំពុងរង់ចាំការឆ្លើយតប ជាផ្លូវការពីក្រុមហាម៉ាស”។

ដំណាក់កាលទី១ នឹងមាន “ការផ្អាក” រយៈពេលប្រាំមួយសប្តាហ៍នៅក្នុងការប្រយុទ្ធគ្នា ក្នុងអំឡុងពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាសនឹង “នឹងអង្គុយចុះ ហើយព្យាយាមចរចាថាតើដំណាក់កាលទី២ ហើយនៅពេលណាដែលអាចចាប់ផ្តើម” , នេះបើតាមលោក Kirby ដែលជាអ្នកនាំពាក្យបាននិយាយ សម្រាប់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top