បេរ៉ាត់៖ កាលពីថ្ងៃអង្គារ លោក Sheikh Naim Qassem អគ្គលេខាធិការរងនៃក្រុមហេសបូឡាហ៍ ក្រុមប្រដាប់អាវុធលីបង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹង សង្រ្គាមទ្រង់ទ្រាយធំជាមួយអ៊ីស្រាអ៊ែល ប្រសិនបើក្រោយមកពង្រីក ការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងប្រទេសលីបង់ ។ គេហទំព័រព័ត៌មានក្នុងស្រុក ឈ្មោះថា Elnashra បានផ្សព្វផ្សាយឲ្យដឹង ។
លោក Qassem បានថ្លែងដោយសង្កត់ធ្ងន់ថា “ប្រសិនបើអ៊ីស្រាអ៊ែល ចង់ធ្វើសង្រ្គាមដ៏ទូលំទូលាយមួយ យើងត្រៀមខ្លួនរួច ជាស្រេចសម្រាប់រឿងនេះ” ហើយលោក Qassem បានបញ្ជាក់ថា “រាល់ការពង្រីកសង្រ្គាម របស់អ៊ីស្រាអ៊ែល មកលើប្រទេសលីបង់ នឹងត្រូវជួបជាមួយនឹងការបំផ្លិចបំផ្លាញ និងការផ្លាស់ទីលំនៅនៅអ៊ីស្រាអ៊ែល” ផងដែរ ។
លោកបានថ្លែងទៀតថា “ការតស៊ូគឺត្រៀមខ្លួន ជាស្រេចសម្រាប់ ការប្រយុទ្ធ ហើយនឹងមិនអនុញ្ញាត ឱ្យអ៊ីស្រាអ៊ែល ទទួលបានជ័យជម្នះណាមួយឡើយ” ដោយគាត់បាន កត់សម្គាល់ថា “ការសម្រេចចិត្តរបស់យើង គឺមិនមែនដើម្បីពង្រីក សង្រ្គាមអីនោះទេ តែយើងនឹងប្រយុទ្ធ ប្រសិនបើប្រទេសនេះត្រូវបានដាក់ គោលដៅមកលើយើង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា