ថ្ងៃទី ៥ ខែមិថុនា គឺជាទិវាបរិស្ថានពិភពលោក។ តើធ្វើដូចម្តេចដើម្បីសម្របសម្រួលទំនាក់ទំនង រវាងការការពារបរិស្ថានអេកូឡូស៊ី និងការអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គម? បណ្តាប្រទេសនានាកំពុងស្វែងរកវិធីសាស្រ្តផ្សេងៗគ្នា ។ មេដឹកនាំកំពូលរបស់ចិន លោក Xi Jinping បានដាក់ចេញនូវគោលគំនិត នៃការអភិវឌ្ឍបៃតង ដែលបានក្លាយជាខ្លឹមសារស្នូល នៃគំនិតសេដ្ឋកិច្ចនិងគំនិតអរិយធម៌ អេកូឡូស៊ីរបស់លោក ហើយវាក៏ជាគោលការណ៍ណែនាំ និងជាមូលដ្ឋានទ្រឹស្តីដ៏សំខាន់សម្រាប់ប្រទេសចិន ក្នុងការបង្កើតនិម្មាបនិកម្មនៃការអភិវឌ្ឍថ្មីក្នុងយុគសម័យថ្មី។ ខាងក្រោមនេះ យើងនាំគ្នាឈ្វេងយល់អំពីគំនិតអភិវឌ្ឍន៍បៃតង របស់ប្រទេសចិន។
ជនជាតិចិន បានគោរព ចំពោះការរួមរស់ ដោយចុះសម្រុងគ្នា រវាងមនុស្សនិងធម្មជាតិ តាំងពីបុរាណកាលមក ។ លោក Xi Jinping បានរួមបញ្ចូលគ្នា នូវប្រាជ្ញាចិន បុរាណនៃការគោរពធម្មជាតិនិងសម្របទៅនឹងធម្មជាតិជាមួយនឹងការពិតបច្ចុប្បន្នរបស់ប្រទេសចិន ដើម្បីបង្កើតជាគំនិតអរិយធម៌ អេកូឡូស៊ីរបស់លោក ។ គំនិតស្នូល គឺថា “មនុស្សនិងធម្មជាតិ មានទំនាក់ទំនងរួមរស់ជាមួយគ្នា ការបំផ្លាញធម្មជាតិទីបំផុត នឹងបង្កជាផលប៉ះពាល់ដល់ មនុស្សជាតិ ។ លោកបានលើកឡើងនូវទ្រឹស្ដីនៃការកសាងអរិយធម៌អេកូឡូស៊ី ហើយបានអនុវត្តវាតាមរយៈគោលនយោបាយ និងសកម្មភាព។ វាសន្និដ្ឋានជាពាក្យគន្លឹះមួយគឺ “ការអភិវឌ្ឍបៃតង” ។
អ្វីដែលហៅថា “ការអភិវឌ្ឍបៃតង” តាមប្រសាសន៍របស់លោក Xi Jinping គឺមានន័យថា មិនលះបង់បរិស្ថានជាថ្នូរនឹងកំណើនសេដ្ឋកិច្ចបណ្ដោះអាសន្ន។ ដូច្នេះ តើធ្វើដូចម្តេច ដើម្បីសម្រេចបាននូវការអភិវឌ្ឍបៃតង ដែលមនុស្សនិងធម្មជាតិរួមរស់នៅដោយចុះសម្រុងគ្នា?
លោក Xi Jinping បានដាក់ចេញនូវគំនិតអភិវឌ្ឍន៍បៃតងដែលថា “ទឹកថ្លា និងភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់” ដែលទាមទារទាំងការការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។ ប្រទេសចិនកំពុងខិតខំប្រឹងប្រែងចាប់ពីបីផ្នែក ទី១ អភិវឌ្ឍយ៉ាងខ្លាំងក្លានូវផលិតផលសម្ភារៈអេកូឡូស៊ី ដូចជាវិស័យកសិកម្ម ព្រៃឈើ ការចិញ្ចឹមសត្វនិងនេសាទ។ ទី២ ដាក់ចេញនូវគម្រោងសេវាកម្មវប្បធម៌អេកូឡេស៊ី ដូចជារៀបចំឱ្យសាងសង់ឧទ្យានជាតិចំនួន ៤៩ វាត្រូវបានគេរំពឹងថា ប្រទេសចិន នឹងកសាងរួចនូវប្រព័ន្ធឧទ្យានជាតិដ៏ធំបំផុតលើពិភពលោកនៅឆ្នាំ ២០៣៥។ ទី៣ គឺការបង្កើតប្រព័ន្ធសេដ្ឋកិច្ច អេកូឡូស៊ីជាបណ្តើរៗ ដើម្បីសម្រេចបានអតិបរមាតម្លៃ នៃផលិតផលអេកូឡូស៊ី។
លោក Xi Jinping សម្គាល់ឃើញថា “ភ្នំ ព្រៃឈើ ដីស្រែចំការនិងបឹងបួរ” គឺជាមូលដ្ឋានសម្ភារៈសម្រាប់ការរស់រានមានជីវិត និងការអភិវឌ្ឍរបស់មនុស្ស។ ហេតុនេះ ជាដំបូង ប្រទេសចិនខិតខំកសាងប្រព័ន្ធសេដ្ឋកិច្ចបៃតងដែលមានកាបូនទាបនិងកកើតឡើងវិញ និងបានតាក់តែងប្រព័ន្ធច្បាប់ដ៏តឹងរ៉ឹងបំផុត ដើម្បីដោះស្រាយបញ្ហាបំផ្លាញបរិស្ថានអេកូឡូស៊ីពីប្រភព។ ទីពីរ បន្តជំរុញការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធថាមពលនិងរចនាសម្ព័ន្ធឧស្សាហកម្ម ពន្លឿនការស្រាវជ្រាវ ការអភិវឌ្ឍ ការផ្សព្វផ្សាយ និងការប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃថាមពល និងកាត់បន្ថយកាបូនដ៏ជឿនលឿន ពូនជ្រំសេដ្ឋកិច្ចថ្មី ទម្រង់ថ្មី និងរូបមន្តអាជីវកម្មថ្មីតាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា។ ទីបី គឺស្នើ “គោលដៅកាបូនពីរ” ដែលសម្រេច”កំពូលកាបូន” នៅឆ្នាំ ២០៣០ និង “អព្យាក្រឹតភាពកាបូន” នៅឆ្នាំ ២០៦០ ។
ការពិតបានបង្ហាញ ឱ្យឃើញថា គំនិតអភិវឌ្ឍន៍ បៃតងរបស់លោក Xi Jinping និងការអនុវត្តជាក់ស្តែង នៅក្នុងប្រទេសចិន គឺមិនត្រឹមតែទទួលខុសត្រូវ លើប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងលើពិភពលោកទៀតផង ដែលបានឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលប្រទេសនានាប្រឈមមុខក្នុងដំណើរ ការសម្រេច បាននូវទំនើបកម្ម។ លោកAchim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បាននិយាយថា យើងចង់បាន ការអភិវឌ្ឍបៃតង ដែលមានកាបូនទាប និងប្រកបដោយបរិយាប័ន្ន។ នៅក្នុងវិស័យនេះ ប្រទេសចិនបានផ្តល់ឱកាសមិនត្រឹម តែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោក ដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលពិភពលោក ផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង ៕