ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បដិសេធផែនការ សន្តិភាព របស់ឥណ្ឌូនេស៊ី

AFP

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន Antara បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីប្រធានាធិបតី ជាប់ឆ្នោតឥណ្ឌូនេស៊ី និងរដ្ឋមន្ត្រីការពារជាតិលោក Prabowo Subianto ថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានច្រានចោលផែនការសន្តិភាព ដែលស្នើឡើងដោយប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងដោះស្រាយ ជម្លោះជាមួយប្រទេសរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោករដ្ឋមន្ត្រី Prabowo Subianto បានស្នើផែនការសន្តិភាពដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូលការពារជាតិ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍ ដោយអំពាវនាវ ឱ្យមានតំបន់គ្មានយោធា និងការធ្វើប្រជាមតិដែលគ្រប់គ្រង ដោយអង្គការសហប្រជាជាតិនៅក្នុងអ្វី ដែលលោកបានពិពណ៌នាថា ជាដែនដីមានជម្លោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជំនួប របស់លោកជាមួយប្រធានាធិបតីដែលកំពុងកាន់អំណាច Joko Widodo កាលពីថ្ងៃព្រហស្បតិ៍ លោក Subianto បាននិយាយថា លោកបានជួប Zelensky ក្នុងប្រទេសសិង្ហបុរី ហើយបានគូសបញ្ជាក់ពីផែនការ របស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការសម្រេចបានបទ ឈប់បាញ់ជាមួយរុស្ស៊ី។

ផ្ទាំងពាណិជ្ជកម្ម

លោកបាននិយាយថា “លោក Zelensky មិនយល់ព្រម ជាមួយគំនិតផ្តួចផ្តើម ទោះជាយ៉ាងណាក៏ ដោយយើងនឹងបន្តព្យាយាម” ។

សំណើ​នេះ​រួម​មាន​បទ​ឈប់​បាញ់ និង​ការ​បង្កើត​តំបន់​គ្មាន​យោធា ដែល​នឹង​ឃើញ​ភាគី​នីមួយ​ៗ​ដក​ខ្លួន​ចេញ​ពី​មុខ​តំណែង​បច្ចុប្បន្ន​របស់​ខ្លួន ១៥ គីឡូម៉ែត្រ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top