ព័ត៌មានអន្តរជាតិ

ការវាយប្រហារ របស់អ៊ីស្រាអែល លើសាលារៀនយូអិន នៅតំបន់ហ្គាហ្សា មិនបានឆ្លង កាត់បន្ទាត់ក្រហម ដែលគូរដោយអាមេរិក

Xinhua

វ៉ាស៊ីនតោន ៖ ការវាយប្រហារ តាមអាកាសរបស់កង កម្លាំងអ៊ីស្រាអែល ដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៤០ នាក់នៅសាលា ដែលគ្រប់គ្រងដោយអង្គការ សហប្រជាជាតិ នៅកណ្តាលតំបន់ហ្គាហ្សា មិនបានឆ្លងកាត់អ្វី ដែលគេហៅថា “ខ្សែបន្ទាត់ក្រហម” ដែលត្រូវបានគូស ដោយសហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែលនោះទេ។

អ្នកនាំពាក្យលោក Matthew Miller បាននិយាយម្តងទៀត ទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងសន្និសីទ សារព័ត៌មាននៅក្រសួងការបរទេសថា “បន្ទាត់ក្រហម” របស់ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងប្រតិបត្តិការយោធា របស់អ៊ីស្រាអែល សំដៅទៅលើ “ប្រតិបត្តិការទ្រង់ទ្រាយធំនៅទីក្រុងរ៉ាហ្វា” ដែលលោកបាននិយាយថា សហរដ្ឋអាមេរិក មិនទាន់បានឃើញនៅឡើយ។

លោក Miller បានលើកឡើងថា “ការនិយាយនោះ យើងបានឃើញការវាយប្រហារ ដែលដាក់ជនស៊ីវិល នៅក្នុងគ្រោះថ្នាក់បានយ៉ាងល្អ មុនពេលប្រធានាធិបតី បាននិយាយដូច្នេះ ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែលថា យើងរំពឹងថា ពួកគេធ្វើអ្វីគ្រប់យ៉ាង ដែលពួកគេអាចធ្វើបាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល” ។

ការវាយប្រហារតាមអាកាសធ្វើឡើង ពេញមួយយប់ ដោយកងកម្លាំងអាកាសអ៊ីស្រាអែល ការវាយប្រហារតាមអាកាស បានសំដៅទៅលើ សាលារៀនមួយ ដែលគ្រប់គ្រងដោយ UNRWA ដែលជាទីភ្នាក់ងារអង្គការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ក្នុងនោះមានកុមារ ១៤នាក់នៅតំបន់ហ្គាហ្សា ។ សាលា​រៀន​នេះ​ជា​លំនៅឋាន​ជនភៀសខ្លួន​ ក្នុង​ជំរំ​ជនភៀសខ្លួន Nuseirat នៅ​កណ្តាល​តំបន់ហ្គាហ្សា​ នៅ​ពេល​កើតហេតុ ។

ទាក់ទងនឹងការវិភាគរបស់ CNN ដែលកំណត់ថា គ្រាប់បែកដែល ផ្គត់ផ្គង់ដោយអាមេរិក ត្រូវបានគេប្រើប្រាស់ក្នុងអំឡុង ពេលនៃការទម្លាក់គ្រាប់បែក ពីលើអាកាសនោះ លោក Miller បានលើកឡើងថា នោះគឺ ជាសំណួរដែលប្រសើរជាង ដែលត្រូវសួរទៅកាន់ រដ្ឋាភិបាលអ៊ីស្រាអែល ។

លោកបានបន្ថែមថា អ៊ីស្រាអែល បានចែករំលែក តែជាមួយសហរដ្ឋអាមេរិក “អ្វីដែលពួកគេបាននិយាយជាសាធារណៈ” អំពីឧប្បត្តិហេតុ រហូតមកដល់ពេលនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top