ព័ត៌មានអន្តរជាតិ

មេដឹកនាំម៉ិកស៊ិក ចង់ឱ្យអាមេរិក ចរចាការនិរទេសជន ចំណាកស្រុកដោយ ផ្ទាល់ជាមួយប្រទេសទីបី

AFP

ម៉ិចស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែចរចាអំពីការនិរទេសជនចំណាកស្រុកដែលគ្មានឯកសារដោយផ្ទាល់ជាមួយប្រទេសទីបី ដែលពួកគេមកពីគុយបា និងវេណេហ្ស៊ុយអេឡា។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក ប្រធានាធិបតីរូបនេះ បានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងមិនល្អ ជាមួយប្រទេសទាំងនោះ ប៉ុន្តែបានឲ្យដឹងថា ការពិភាក្សាស្តីពីអន្តោប្រវេសន៍ អាចជួយកែលម្អទំនាក់ទំនង។

លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មាន នៅឯវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកថា “ចាប់តាំងពីយើងមានទំនាក់ទំនង ល្អជាមួយមនុស្សគ្រប់គ្នា យើងមាន កិច្ចព្រមព្រៀង ហើយយើងអាចបញ្ជូន ជនចំណាកស្រុកពីម៉ិកស៊ិក ទៅកាន់ប្រទេសណាមួយ” ។

លោកបន្ដថា ទោះបីជាយ៉ាង ណាក៏ដោយ “យើងចង់ឱ្យពួកគេឈានដល់កិច្ចព្រមព្រៀង ដើម្បីអោយសហរដ្ឋអាមេរិក ឈានដល់កិច្ចព្រមព្រៀងជាមួយគុយបា ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាទ្វេភាគី” ដោយលើកឡើងផងដែរពីវេណេស៊ុយអេឡា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top