ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់ពលរដ្ឋប៉ាឡេស្ទីន ២១០នាក់ ក្នុងអំឡុងពេលវាយប្រហារ តាមផ្លូវអាកាស ដោយអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា

Xinhua

ហ្គាហ្សា ៖ កាលពីថ្ងៃសៅរ៍ យ៉ាងហោចណាស់ មានពលរដ្ឋប៉ាឡេស្ទីន ចំនួន២១០នាក់ បានស្លាប់ និងជាង៤០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារ តាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ភាគកណ្តាល ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល បានជួយសង្គ្រោះចំណាប់ខ្មាំងចំនួន៤នាក់ នៅក្នុងតំបន់ដូចគ្នា ។

លោក Khalil Al-Dakran នាយកមន្ទីរពេទ្យ Al-Aqsa នៅក្រុង Deir Al-Balah ភាគកណ្តាលនៃតំបន់ហ្គាហ្សា បានប្រាប់ដល់ទីភ្នាក់ងារ Xinhua បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីន ដែលរងរបួសមួយចំនួនធំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែការទម្លាក់គ្រាប់បែកដ៏ខ្លាំងរបស់អ៊ីស្រាអ៊ែល ទៅលើជំរុំ Nuseirat និងទីក្រុង Deir Al -Balah ដែលខ្លះត្រូវបានគេបញ្ជាក់ថា បានស្លាប់ ។

លោក Al-Dakran បានលើកឡើងថា ពលរដ្ឋប៉ាឡេស្ទីនដែលរងរបួសនៅតែត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ស្របពេលមានការខ្វះខាតយ៉ាងខ្លាំងនៃគ្រែ ឱសថ សម្ភារៈបរិក្ខារពេទ្យ និងប្រេងឥន្ធនៈដើម្បីដំណើរការម៉ាស៊ីនភ្លើងសង្គ្រោះបន្ទាន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top