បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធ មិត្តរបស់ខ្លួន នៅអឺរ៉ុបក្នុង ការអនុញ្ញាត ឱ្យក្រុងគៀវ ក្នុងការប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយលោកខាងលិច សម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយ យ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ីបង្ហាញថា អ្នកគាំទ្រអ៊ុយក្រែន ទាំងនោះគឺមិនដែលមាន បំណងចង់បានសន្តិភាពឡើយ។
ការលើកឡើងរបស់ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយលោកបានសំដៅទៅលើសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ដែលក្នុងនោះមេដឹកនាំរបស់ពួកគេបាននិយាយថា ឥឡូវនេះទីក្រុងគៀវអាចប្រើប្រាស់អាវុធដែលផ្តល់ ដោយពួកគេក្នុងការវាយប្រហារសំដៅ លើទឹកដីរុស្ស៊ី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
កាលពីដើមសប្តាហ៍នេះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានហៅវិធានការណ៍នេះថា ជាមធ្យោបាយមួយដើម្បីធានាសន្តិភាព ដោយអះអាងថាជោគជ័យដ៏មានសក្តានុពល របស់រុស្ស៊ីនៅលើសមរភូមិ គឺជាការគំរាមកំហែង ដ៏ធំបំផុតចំពោះសន្តិភាពនៅលើទ្វីប។
វិមានក្រឹមឡាំងបានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោកខាងលិចដោយចោទប្រកាន់ ណាតូថាបានបង្កឱ្យ ឲ្យកាន់តែមានភាពតានតឹង ថ្មីដោយ កាលពីខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានថា ការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៊ី នឹងប្រាកដជាផ្តល់ផលលំបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់លោកខាងលិចជាមិនខាន ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
