ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ប្រឆាំងនឹងផែនការ របស់បារាំង ក្នុងការបញ្ជូន ទ័ពទៅអ៊ុយក្រែន

RT News
" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ទីក្រុងប៊ែរឡាំងនឹង មិនគាំទ្រសំណើ របស់បារាំងក្នុងការបញ្ជូន គ្រូបស្ចិមប្រទេស ទៅអ៊ុយក្រែន ដើម្បីបណ្តុះបណ្តាល កងទ័ពរបស់ខ្លួនឡើយ។

របាយការណ៍មុននេះ បាននិយាយថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិងកំពុងព្យាយាមបង្កើត ក្រុមចម្រុះដែលមានបំណង ដាក់ពង្រាយអ្នកឯកទេស ដើម្បីបណ្តុះបណ្តាលយោធា អ៊ុយក្រែននៅលើដី។

" "

លោក Macron បានបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃសុក្រ ដោយបន្ថែមថា ប្រទេសជាច្រើនបានយល់ព្រម ចូលរួមកិច្ចខិតខំប្រឹ ងប្រែងរួចហើយ។

" "

យោងតាមព័ត៌មានដដែល តាមការបញ្ជារបស់ប្រធានាធិបតីបារាំង នាយសេនាធិការនៃកងទ័ពបារាំង ឧត្តមសេនីយ Thierry Burkhard បានសរសេរទៅកាន់ សហសេវិកណាតូមួយចំនួន កាលពីសប្តាហ៍មុន ដោយអញ្ជើញពួកគេ ឱ្យចូលរួមក្នុងបេសកកម្មហ្វឹកហ្វឺន នៅប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃ សម្ព័ន្ធនៃឆន្ទៈនិង ពហុជាតិ។

ទោះជាយ៉ាងណា ក៏ដោយ អាល្លឺម៉ង់ មិនត្រូវបានរាប់បញ្ចូល ក្នុងការបញ្ជូននោះទេ ព្រោះរដ្ឋាភិបាលក្រុង ប៊ែរឡាំងធ្លាប់បានបញ្ជាក់ យ៉ាងច្បាស់រួចហើយក្នុងអំឡុងពេលការចរចានៅទីក្រុងប្រ៊ូសែលថា ទាហានអាល្លឺម៉ង់ នឹងមិនចូលរួមក្នុងបេសកកម្ម នៅលើទឹកដីអ៊ុយក្រែនជាដាច់ខាត៕

ប្រែសម្រួល៖ស៊ុនលី

To Top