មិនថាធ្វើការតាមមូលដ្ឋានក្តីឬនៅរដ្ឋាភិបាលមជ្ឈិមក្តី លោក Xi Jinping សុទ្ធតែយកចិត្តទុកដាក់ចំពោះការងារធនធានមនុស្ស។
កាលពីខែមីនា ឆ្នាំ១៩៨២ ដល់ខែឧសភាឆ្នាំ១៩៨៥ លោក Xi Jinping ធ្វើការនៅស្រុក Zhengding ខេត្ត Hebei ក្នុងតួនាទីលេខាធិការរង បក្សកុម្មុយនីស្តចិ នប្រចាំនៅស្រុក ។ អំឡុងពេលនោះ លោកបានប្រកាសកំណត់៩ចំណុច ដើម្បីទាក់ទាញនិងលើក ទឹកចិត្តធនធានមនុស្ស ដែលបាន បើកមាគ៌ា អភិវឌ្ឍនៃស្រុកនោះ ដែលបានបំផុសឥទ្ធិពល វិជ្ជមានខ្លាំងត្រូវបានមហាជន ស្រុកនោះចងចាំ និងសរសើរដល់សព្វថ្ងៃនេះ ។
លោកមានការគិតគូរ វែងឆ្ងាយចំពោះសារៈសំខាន់នៃធនធានមនុស្ស កាលនោះលោកបានសរសេរថា៖ «បើគ្មានធនធានមនុស្ស សេដ្ឋកិច្ចយើង អភិវឌ្ឍមិនបាន បើគ្មានធនធានមនុស្ស គោលដៅធ្វើទំនើបកម្មរបស់យើងនឹងអសារបង់» «ពេលជ្រើសរើសធនធានមនុស្ស ផ្តោតលើសញ្ញាបត្រសិក្សាផង ក៏ត្រូវយកចិត្តទុកដាក់ចំពោះសមត្ថភាពប្រាកដផង មិនថាកម្រិតឧត្តមសិក្សា អនុវិទ្យាល័យ ឬបឋមសិក្សាក្តី មិនថាអាយុម្ភៃ សាមសិប សែសិប ហាសិប ឬហុកសិបក៏ដោយ ត្រូវប្រើប្រាស់ឱ្យពេញលេញ លើកទឹកចិត្តឱ្យចូលរួមទាំងអស់ មានតែអឹចឹង ទើបកិច្ចការងាររបស់យើងអាចវិវឌ្ឍរុងរឿង» ។ លោកបានប្រាប់ មន្ត្រីរដ្ឋបាលថា ត្រូវកាន់អាកប្បកិរិយា« យកមាស៥០០តម្លឹង ខំរកទិញឆ្អឹងសេះពាន់លី (សេះដែលមានកម្លាំងខ្លាំងក្លា) » ប្រកាន់ខ្ជាប់ស្មារតី ដែលគោរពធនធាន មនុស្សដូចថ្នាក់ថ្នម ជីវិតរបស់ខ្លួន។
កាលនោះ ធនធានមនុស្សដែលលោកបានរកឃើញ មានដូចជាជាងវ័យក្មេងក្នុងឃុំស្រុក មានអ្នកជំនាញល្បីឈ្មោះក្នុងប្រទេសចិនផង ក៏មាន “អ្នកជំនាញជើងចាស់”នៅតាមស្រែចម្ការផង។
បន្ទាប់ពីឡើងកាន់ មុខតំណែង ជាអគ្គលេខាធិការ នៃគណកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនមក លោកបានចេញផ្សាយអត្ថបទ ជាច្រើនស្តីពីការ កសាងប្រទេសចិន ដែលក្នុងនោះតែង លើកឡើងពីសារៈសំខាន់របស់ធនធានមនុស្ស នៅមូលដ្ឋាន «លេខាបក្សប្រាំជំនាន់ផ្តោតសំខាន់ លើការងារអភិវឌ្ឍ ជនបទផ្ទាល់ គឺជាលក្ខខណ្ឌទាមទារ ដ៏ច្បាស់លាស់នៃមជ្ឈិមបក្ស» ។ អំពីនវានុវត្តន៍ «ប្រកាន់ខ្ជាប់នូវគោលការណ៍ ប្រមូលផ្ដុំធនធាន មនុស្ស និងប្រើប្រាស់ឱ្យបានសមស្រប បង្កើតនូវមជ្ឈដ្ឋានស្វែងរកធនធានមនុស្ស ថែរក្សាធនធានមនុស្ស គោរពធនធានមនុស្ស និងប្រើប្រាស់ ធនធានមនុស្ស ។» អំពីការបណ្តុះបណ្តាល «ធនធានមនុស្សវ័យក្មេងជាប្រភពទឹករស់ នៃកម្លាំងធនធានមនុស្សយុទ្ធសាស្ត្រជាតិ» «រដ្ឋនិងបក្សត្រូវ ផ្តល់ជំនឿចិត្តកាន់តែច្រើន ជួយកាន់តែច្រើនគាំទ្រ កាន់តែខ្លាំង ចំពោះធនធានមនុស្សវ័យក្មេង »៕