កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលី បានប្តេជ្ញាផ្តល់ មូលនិធិបន្ថែម សម្រាប់ជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
រដ្ឋាភិបាលសហព័ន្ធកាលពីថ្ងៃពុធ បានប្រកាសផ្តល់ប្រាក់បន្ថែម ចំនួន ១០លានដុល្លារអូស្ត្រាលី (៦,៦លានដុល្លារអាមេរិក) ដើម្បីជួយកម្មវិធីស្បៀង អាហារពិភពលោកដោះស្រាយតម្រូវការ បន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ចំពេលមានជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។
រដ្ឋមន្ត្រីការបរទេស Penny Wong រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិលោក Pat Conroy និង រដ្ឋមន្ត្រីយុវជនលោកស្រី Anne Aly ដែលកំពុងតំណាង ឱ្យប្រទេសអូស្ត្រាលី ក្នុងសន្និសីទអន្តរជាតិ ស្តីពីវិបត្តិមនុស្សធម៌ នៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិនេះនឹងផ្តល់ជំនួយ ស្បៀងអាហារសង្គ្រោះជីវិត ៕
ប្រែសម្រួល ឈូក បូរ៉ា