ព័ត៌មានអន្តរជាតិ

ចិន៖ អាមេរិក កំពុងប្រើប្រាស់ជម្លោះនៅអ៊ុយក្រែន ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងគេគ្រប់គ្នា

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ វិបត្តិអ៊ុយក្រែនជាឱកាសមួយដើម្បីដាក់ទណ្ឌកម្ម ខណៈកំពុងបន្តបូមបញ្ជូលក្នុង ទីក្រុងក្រុងគៀវទៅដោយអាវុធ។

លោក Lin បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីក្រសួងរដ្ឋ និងរតនាគារជាតិអាមេរិក បានប្រកាសពីការទប់ស្កាត់ថ្មីកាលពីថ្ងៃពុធ ដោយផ្តោតលើបុគ្គល និងអង្គភាពចំនួន ៣០០បន្ថែមទៀត នៅក្នុងប្រទេសរុស្ស៊ី និងប្រទេសផ្សេងទៀត រួមទាំងប្រទេស តួគី និងសហភាពអារ៉ាប់ ។ ជាពិសេស ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសចិន ដែលលក់គ្រឿងអេឡិចត្រូនិក ទៅកាន់ទីក្រុងមូស្គូផងដែរ។

យោងតាមរតនាគារ វិធានការចុងក្រោយបង្អស់ បានកំណត់គោលដៅជាង ១០០លានដុល្លារ ក្នុងពាណិជ្ជកម្មរវាងរុស្ស៊ី និងដៃគូបរទេស ដែលសង្ស័យថាអាចឱ្យទីក្រុងមួស្គូ គេចចេញពីការហ៊ុមព័ទ្ធពី លោកខាងលិចយ៉ាងមានប្រសិទ្ធភាព។

ក្នុងនោះផងដែរអ្នកការទូតចិនរូបនេះ ក៏បានហៅទីក្រុងវ៉ាស៊ីនតោនថា ជាប្រទេសដែលជំនាញក្នុងការលាក់ពុត និងហួសហេតុពេក សម្រាប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ខណៈកំពុងជំរុញសន្តិភាព នៅទូទាំងពិភពលោក។

កន្លងមករដ្ឋាភិបាលទីក្រុងប៉េកាំងធ្លាប់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលរួមគ្នាផ្គត់ផ្គង់សម្ភារៈយោធា ភាគច្រើនរបស់ទីក្រុងគៀវ ពីភាពលាក់ពុត ដោយបញ្ជាក់ថា មហាអំណាចលោកខាងលិច គួរតែធ្វើការលើការនាំរុស្ស៊ី និងអ៊ុយក្រែនមកតុចរចា ជាជាង ផ្លាស់ប្តូរការស្តីបន្ទោស ទៅលើប្រទេសចិនសម្រាប់ ភាពវឹកវរបន្ថែមទៀត៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top