ព័ត៌មានអន្តរជាតិ

ប៉ូលីសវៀតណាម ស្វែងរកចាប់ខ្លួន ជនបរទេស២នាក់ ដែលចូលរួមផ្ទេរប្រាក់ឆ្លងដែន ខុសច្បាប់ចំនួន ២ពាន់លានដុល្លារ ឱ្យលោកស្រី Truong My Lan

VN Express

បរទេស៖ ប៉ូលីសរបស់វៀតណាម កំពុងស្វែងរកចាប់ខ្លួនបុរសពីរនាក់ ដែលម្នាក់មកពីហុងកុង និងម្នាក់ទៀតជាជនជាតិអង់គ្លេស ដែលចោទប្រកាន់ថា មហាសេដ្ឋីអចលនទ្រព្យ លោកស្រីTruong My Lan ធ្វើប្រតិបត្តិការរូបិយវត្ថុឆ្លងដែនខុសច្បាប់ដែលមានតម្លៃ ២ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រីTruong My Lan បានធ្វើឱ្យលោក Chiu Bing Keung Kenneth នៃចក្រភពអង់គ្លេស ទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១១ របស់ក្រុមហ៊ុន Van Thinh Phat រួមទាំងនៅក្រៅ ប្រទេសចំនួន ៦ ហើយគាត់បានបង្កើតកិច្ចសន្យាក្លែងក្លាយរវាងក្រុមហ៊ុនទាំងនេះដើម្បីបញ្ជូនលុយ ៣៤ ពាន់ពាន់លានដុង ចេញពីនិងចូលទៅក្នុងប្រទេសវៀតណាមរវាងឆ្នាំ ២០១៤ និង ឆ្នាំ២០២២ ។

ប៉ូលីសបាននិយាយថា បុរសម្នាក់ទៀតឈ្មោះ Chen Yi Chung ដែលជានាយកប្រតិបត្តិស្តីទីនៃធនាគារ Saigon Commercial Bank (SCB) បានផ្ញើប្រាក់ចំនួន ៦៧៤ លានដុល្លារទៅក្រៅប្រទេស និងទទួលបាន ៣៥ លានដុល្លារតាមរយៈប្រតិបត្តិការចំនួន១៣ ក្នុងឆ្នាំ ២០២០ និង ឆ្នាំ២០២១ ។

ប្រាក់ទាំងអស់ត្រូវបានផ្លាស់ប្តូរក្នុងនាមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat ដែលក្នុងនោះ លោកស្រី Lan ជាប្រធាន។ លោកស្រី Lan បានសារភាពថា គាត់បានប្រាប់ឈ្មោះ Chung ឱ្យបង្កើតកិច្ចសន្យាក្លែងក្លាយសម្រាប់ប្រតិបត្តិការទាំងនេះដោយសហការជាមួយក្រុមហ៊ុនរបស់គាត់ និង SCB ។

បុរសទាំងពីរនាក់បានចាកចេញពីប្រទេសវៀតណាម ហើយបច្ចុប្បន្នគេមិនដឹងពីកន្លែងលាក់ខ្លួននៅឡើយទេ។ លោកស្រី Lan បានអះអាងថា ពួកគេជាអ្នកកម្ចីដែលគាត់បានទទួលពីបរទេសនិងការសងបំណុល៕
ប្រែសម្រួលៈ ណៃ តុលា

To Top