បរទេស៖ ប៉ូលីសវៀតណាមបានរឹបអូស ភាគហ៊ុនដែលមានតម្លៃ ១២,៣ ពាន់ពាន់លានដុង (៤៨៤ លានដុល្លារ) នៅក្នុងក្រុមហ៊ុនជាច្រើន ដែលជាកម្មសិទ្ធិរបស់លោកស្រី Truong My Lan និងបក្ខពួក ខណៈដែលការស៊ើបអង្កេតលើឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់របស់ពួកគេនៅតែបន្ត។ ភាគហ៊ុនគឺជាកម្មសិទ្ធិរបស់លោកស្រី ឬដោយអ្នកផ្សេងក្នុងនាមលោកស្រី Truong My Lan។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងសន្តិសុខសាធារណៈ ក៏បានរឹបអូសទ្រព្យសម្បត្តិចំនួន ៩ ដែលជាកម្មសិទ្ធិរបស់ជនសង្ស័យ និងប្រាក់ចំនួន ២២៤ ពាន់លានដុងពីលោកស្រី Truong My Lanផងដែរ។
ប៉ូលិសបានបង្កកគណនីជួញដូរភាគហ៊ុនចំនួន ៧៩ នៅក្នុងមុខជំនួញផ្សេងៗគ្នាដែលមានតម្លៃ ៩២ ពាន់លានដុង និង ប្រាក់ដុល្លារ ១,៦ លានដុល្លារនៃការកាន់កាប់។
គណនីទូទាត់ និងភាគហ៊ុនចំនួន ២០៥ របស់ Tan Viet Securities ដែលមានតម្លៃ ៨២៤ ពាន់លានដុង និង ២៦២.០០០ ដុល្លារក៏ត្រូវបានបង្កកផងដែរ។
ប៉ូលីសកំពុងបន្តការស៊ើបអង្កេត បន្ថែមទៀតទៅលើលោកស្រី Lan និងបក្ខពួករបស់លោកស្រី បន្ទាប់ពីដំណាក់កាលដំបូង ដែលបណ្តាលឱ្យអតីត ត្រូវបានកាត់ទោសនៅទីក្រុង ហូជីមិញ និងទទួលបានទោសប្រហារជីវិត ពីបទបណ្តាលឱ្យខាតបង់ប្រាក់ ៦៧៧ ពាន់ពាន់លានដុង (២៧ពាន់លានដុល្លារ) ដល់ធនាគារ Saigon Commercial (SCB) ។
ពួកគេកំពុងផ្តល់អនុសាសន៍ថា លោកស្រី Lan ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំទ្រព្យសម្បត្តិ ការលាងលុយកខ្វក់ និងការផ្ទេររូបិយប័ណ្ណឆ្លងដែនខុសច្បាប់។
លោកស្រី Truong My Lan ត្រូវបានចោទប្រកាន់ថា បានបោកប្រាស់ជនរងគ្រោះចំនួន ៣៥.៨០០នាក់ តាមរយៈការចេញមូលបត្របំណុលដែលមានតម្លៃ ៣០,៨៧ ពាន់ពាន់លានដុង ដោយការខកខានក្នុងការទូទាត់សងមកពួកគេវិញ។
ក្រុមហ៊ុន Van Thinh Phat កាលពីខែឧសភា បានផ្តល់ប្រាក់ចំនួន ១,០២ ពាន់ពាន់លានដុងដល់អាជ្ញាធរ ដើម្បីសងអ្នកវិនិយោគមូលបត្របំណុល។ ប្រាក់នឹងបានមកពីមូលនិធិរបស់ខ្លួន និងក្រុមហ៊ុនសហការចំនួន ១៣ ផ្សេងទៀត។ លោកស្រី Lan ក៏បានប្តឹងឧទ្ធរណ៍វិញផងដែរ ចំពោះការកាត់ទោសប្រហារជីវិតមកលើលោកស្រី ៕
ប្រែសម្រួលៈ ណៃ តុលា